ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ”មិនមានគណបក្សណាមួយអាចជំនួសគណបក្សប្រជាជនកម្ពុជាបានឡើយ”

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានលើកឡើងថាមិនមានគណបក្សណាមួយអាចជំនួសគណបក្ស ប្រជាជនកម្ពុជាមិនឡើយ។

លោកស្រីបានលើកឡើងដូចនេះក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងឃុំជ័យ  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ថិតនៅសាលាបឋមសិក្សាត្រពាំងអារក្ស ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៦។

លោកស្រីបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេណាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរពីទុក្ខលំបាករបស់បងប្អូនគ្រប់កាលៈទេសៈទោះបីជាសម្តេចជាប់មមាញឹកក្នុងកិច្ចការប្រទេសជាតិយ៉ាងណាក៏ដោយ។

លោកស្រីបន្តថាគណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សតែមួយគត់ដែលបានចូលរួមយ៉ាងសកម្មនិងធំធេងជាទីបំផុតក្នុងការសង្គ្រោះប្រទេសកម្ពុជា និងមានការអភិវឌ្ឍន៍ឥតឈប់ឈរ ទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយ ព្រមទាំងការជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលមានជីវភាពខ្វះខាតដោយមិនប្រកាន់និន្នាការនយោបាយសាសនាអ្វីឡើយ។

លោកស្រីបន្តទៀតថាកន្លែងណាដែលបងប្អូនជួបការលំបាកកន្លែងនោះគឺមានគណបក្សប្រជាជនកម្ពុជា ជាក់ស្តែងថ្ងៃនេះដោយមើលឃើញពីជីវភាពខ្វះខាតរបស់បងប្អូន អាជ្ញាធរមូលដ្ឋានពិសេសលោកមេភូមិ លោកមេឃុំ និងក្រុមការងារចុះមូលដ្ឋានឃុំជ័យបានសហការគ្នារៀបចំចុះមកផ្តល់ជូនដល់មូលដ្ឋានដោយមិនអោយបងប្អូនណាម្នាក់មានបញ្ហាដោយសារកង្វះស្បៀងអាហារនោះទេ។ ទាំងនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយឈរលើគោលនយោបាយច្បាស់លាស់ដោយគណបក្សប្រកាន់ខ្ជាប់នូវ” គណបក្ស ប្រជាជនកើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន”។

លោកស្រីបានបន្ថែមថាទោះបីជាអំណោយផ្តល់ជូននៅពេលនេះមិនគ្រប់តាមតំរូវការក៍ពិតមែនក៍ប៉ុន្តែវាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការដោះស្រាយទុក្ខលំបាក និងជីវភាព រស់នៅបងប្អូនបានមួយរយៈពេលដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយ សារដាច់ស្បៀងឡើយ។

លោកស្រីបានរំលេចឡើងថា តើពេលបងប្អូនជួបការលំបាកខ្វះខាត តើមានគណបក្សណាចុះមកជួយទេ? គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់។
ដូច្នេះដើម្បីលើកទឹកចិត្តនិងផ្តល់កិត្តិយសដល់ថ្នាក់ដឹកនាំគណបក្សបងប្អូនទាំងអស់គ្នាបន្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីយើងបានរួមសុខ រួមទុក្ខក្រោមដំបូលសន្តិភាព ព្រមទាំងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិបានរីកចំរើនដូចប្រទេសនានាលើសកលលោក។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទទួលបានអំណោយមានចំនួន១០៤គ្រួសារមកពី៦ភូមិ ក្នុងឃុំជ័យ ដោយ១គ្រួសារៗទទួលបានអង្ករ២០គីឡូ មី២០កញ្ចប់ ទឹកត្រី៣ដប ឆៃពៅ១គីឡូ ទឹកស៊ីអ៊ីវ៣ដប  ត្រីខ៥កំប៉ុង សារុង១ និងថវិកា២០,០០០រៀល ។

Leave a Reply

Your email address will not be published. Required fields are marked *