សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាជំរុញឱ្យសមាជិកសមាជិកាគណបក្សពង្រឹង ឯកភាពផ្ទៃក្នុងឲ្យបានល្អ

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ ស្វាយបានជំរុញដល់សមាជិកសមាជិកាគណបក្សទាំងអស់ត្រូវតែឯកភាពផ្ទៃក្នុងឲ្យបានល្អ។លោកស្រីថ្លែងដូចនេះក្នុង កិច្ចប្រជុំពិភាក្សាការងារគណបក្សជាមួយសមាជិកសមាជិកាគណបក្សឃុំកំពង់់គោ ព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៦។ លោកស្រីសង្កត់ធ្ងន់ថាកិច្ចការសាមគ្គី ភាព និងឯកភាពផ្ទៃក្នុងជាកិច្ចការស្នូលអត្ថិភាពដ៏សំខាន់បំផុតដើម្បីបោះជំហានទៅរកភាពជោគជ័យក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ ដូចនេះក្រុម ការងារចុះមូលដ្ឋានឃុំ ក៏ដូចជាប្រធាន អនុប្រធាន សមាជិកសមាជិកគណបក្សទាំងអស់ត្រូវយល់នឹងឈរលើការមូលមតិគ្នាតែមួយ ដោយចូលរួមជាមួយគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានាដោយផ្អែកលើការពិនិត្យពិភាក្សាឱ្យបានត្រឹមត្រូវនឹងទាន់ពេលវេលា ប្រកប ដោយមនសិការខ្ពស់។ លោកស្រីបន្ថែមថាភាពស្មោះត្រង់ជាកាតព្វកិច្ចចំបងក្នុងគណបក្សដើម្បីផ្តល់ទំនុកចិត្ត និងភាពជឿជាក់ផ្ទៃក្នុងបក្ស ពិសេសសមាជិកសមាជិកាគណបក្សទាំងអស់ព្រមទាំងពង្រឹងនូវបញ្ហាសតិអារម្មណ៍ស្មារតីកាន់តែល្អប្រសើរឡើងដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលមិនអាចគណបក្សនយោបាយណាមួយមកបំបែកបានឡើយ ពិសេសយុវជនគ្រប់អាយុបោះឆ្នោតដែលមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញការគាំទ្រពីគ្រប់ទិសទីឈានដល់កម្រិតកំពូលនៃជ័យជំនះរបស់បក្ស។ លើសពីនេះទៅទៀតលោកស្រីជំរុញក្រុមការងារគណបក្សទាំងអស់ធ្វើសកម្មភាពផ្សព្វផ្សាយពីសមិទ្ធិផលនានាជាប្រចាំដើម្បីក្រើនរំលឹក និងបង្ហាញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សក្នុងការជួយជ្រោមជ្រែងកសាងឡើង…

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ”មិនមានគណបក្សណាមួយអាចជំនួសគណបក្សប្រជាជនកម្ពុជាបានឡើយ”

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានលើកឡើងថាមិនមានគណបក្សណាមួយអាចជំនួសគណបក្ស ប្រជាជនកម្ពុជាមិនឡើយ។ លោកស្រីបានលើកឡើងដូចនេះក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងឃុំជ័យ  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ថិតនៅសាលាបឋមសិក្សាត្រពាំងអារក្ស ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៦។ លោកស្រីបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេណាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរពីទុក្ខលំបាករបស់បងប្អូនគ្រប់កាលៈទេសៈទោះបីជាសម្តេចជាប់មមាញឹកក្នុងកិច្ចការប្រទេសជាតិយ៉ាងណាក៏ដោយ។ លោកស្រីបន្តថាគណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សតែមួយគត់ដែលបានចូលរួមយ៉ាងសកម្មនិងធំធេងជាទីបំផុតក្នុងការសង្គ្រោះប្រទេសកម្ពុជា និងមានការអភិវឌ្ឍន៍ឥតឈប់ឈរ ទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយ ព្រមទាំងការជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលមានជីវភាពខ្វះខាតដោយមិនប្រកាន់និន្នាការនយោបាយសាសនាអ្វីឡើយ។ លោកស្រីបន្តទៀតថាកន្លែងណាដែលបងប្អូនជួបការលំបាកកន្លែងនោះគឺមានគណបក្សប្រជាជនកម្ពុជា ជាក់ស្តែងថ្ងៃនេះដោយមើលឃើញពីជីវភាពខ្វះខាតរបស់បងប្អូន អាជ្ញាធរមូលដ្ឋានពិសេសលោកមេភូមិ លោកមេឃុំ និងក្រុមការងារចុះមូលដ្ឋានឃុំជ័យបានសហការគ្នារៀបចំចុះមកផ្តល់ជូនដល់មូលដ្ឋានដោយមិនអោយបងប្អូនណាម្នាក់មានបញ្ហាដោយសារកង្វះស្បៀងអាហារនោះទេ។ ទាំងនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ…

អគ្គនាយិការក្រុមហ៊ុន ហេង ច័ន្ទនី អង្គរមាស ខ្ចីលុយពីពលរដ្ឋក្រីក្រម្នាក់ត្រឹមតែ ៣៩០០ដុល្លារ ច្រើនឆ្នាំហើយមិនសងដោយព្យាយាមភូតកុហករហូត!

(បាត់ដំបង)៖ ដោយអត់ទ្រាំចំពោះសម្តីភូតកុហកជាច្រើនឆ្នាំ ច្រើនលើក និងច្រើនសារ លោក ធី សុធារ៉ា បានស្នើសុំឱ្យអ្នកសារព័ត៌មានជួយចុះផ្សាយនៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីបានដឹងដល់អ្នកស្រី ញ៉ែម ច័ន្ទនី ដែលជាអគ្គនាយិការ ក្រុមហ៊ុន ហេង ច័ន្ទនី ដែលមានទីតាំងស្ថិតនៅភូមិ រំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោក ធី សុធារ៉ា អាយុ៣៤ឆ្នាំ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានឱ្យជួយផ្សព្វផ្សាយអំពីអ្នកស្រី ញ៉ែម ច័ន្ទនី…

បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ។

នាថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២៦ បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ។ ពិធីនេះមានការចូលរួមពីក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប។

វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា។

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួល និងដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹង ព្រំដី ប្រឡាយ និងផ្លូវ រវាងម្ចាស់ដីពាក់ព័ន្ធ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមជាមួយលោកអភិបាលរងខណ្ឌដង្កោ ចៅសង្កាត់ពងទឹក និងក្រុមការងារពាក់ព័ន្ធ។​ ការដោះស្រាយបានធ្វើឡើងដោយឈរលើកិច្ចសន្ទនា ការយោគយល់ និងកិច្ចសហការគ្នារបស់ភាគីពាក់ព័ន្ធ។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពបញ្ចប់វិវាទដោយសន្តិវិធី និងព្រមបើកផ្លូ​វសាធារណៈសម្រាប់ការប្រើប្រាស់រួម ដោយប្រកបដោយភាពរីករាយ និងការពេញចិត្ត។ ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២៦

វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា។

សូមគូសបញ្ជាក់ផងដែរថាមន្ទីររៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់រាជធានីភ្នំពេញ បានដឹកនាំសម្របសម្រួលបើកប្រឡាយភ្ជាប់ពីភូមិ​ក្រាំងពង្រ មកដល់ភូមិព្រៃដូនអុក ទំហំ ១០ម៉ែតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញរដេីម្បីកាតបន្ថយការជនលិច ហេីយនិងស្រុះស្រួលអោយបងប្អូនប្រជាពលរដ្ឋទទួលយកបណ្ណកម្មសិទ្ធិ​ ដែល​ដេីម្បីជាឧត្តមប្រយោជន៍សង្គមជាតិយេីងទាំងមូល។ ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ​២០២៦

ពលរដ្ឋឃុំអំពិលក្រៅស្នើអភិបាលខេត្តព្រៃវែងចុះអធិការកិច្ចបន្ទាន់ លើគម្រោងផ្លូវបេតុងដែលសង្ស័យមានភាពមិនប្រក្រតីផ្នែកបច្ចេកទេស

ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋរស់នៅឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានសម្ដែងការព្រួយបារម្ភចំពោះគុណភាពគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែ នៅក្នុងមូលដ្ឋាន ដោយសង្ស័យថា ការអនុវត្តការងារនៅការដ្ឋានមួយចំនួនអាចមិនស្របតាមលក្ខណៈបច្ចេកទេស និងស្តង់ដារសំណង់ដែលបានកំណត់។ តាមការលើកឡើងរបស់ប្រជាពលរដ្ឋ ពួកគេបានគោរពស្នើសុំដល់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ព្រមទាំង លោក ប៉ោ ពិឡុត នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត មេត្តាចាត់ក្រុមការងារជំនាញចុះពិនិត្យ និងធ្វើអធិការកិច្ចជាបន្ទាន់ ដើម្បីផ្ទៀងផ្ទាត់គុណភាពការដ្ឋាន ព្រមទាំងពិនិត្យឯកសារបច្ចេកទេសពាក់ព័ន្ធ មុនពេលគម្រោងត្រូវបានបញ្ចប់ទាំងស្រុង។ គម្រោងស្ថាបនាផ្លូវបេតុងខាងលើ ត្រូវបានគេរាយការណ៍ថា ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន «ធុតៃលី»…

បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​

នាថ្ងៃ​ទី២៦ ខែសីហា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកភ្នំស្រុក បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៦ ០២៥ បណ្ណ នៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ស្ថិតនៅវត្តពន្លៃ ភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃទី២៦…

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន មន្ទីរពេទ្យ សហគមន៍នេសាទ និងកំពង់ផែសហគមន៍នៅកោះរ៉ុង ខេត្តព្រះសីហនុ។

នាថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៦ លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន មន្ទីរពេទ្យ សហគមន៍នេសាទ និងកំពង់ផែសហគមន៍នៅកោះរ៉ុង ខេត្តព្រះសីហនុ។

មន្ទីរសុខាភិបាលខេត្តព្រៃវែង កំពុងល្បីរឿងស្លាកយីហោខាងមុខមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក មួយឈុតតំលៃ១៦៥០ដុល្លា

ខេត្តព្រៃវែង÷ លោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរ សុខាភិបាល ខេត្តព្រៃវែង កំពុងរងការរិះគន់ ផ្អើលពេញប្រទេស ថា បានយកតម្លៃ ថ្លៃស្លាកសញ្ញា (ខ្ញុំស្រឡាញ់មណ្ឌលសុខភាព) ថ្លៃកប់ពពក។ មហាជនឃើញហើយសម្ដែងការហួសចិត្ត ថា លោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរ សុខាភិបាល ខេត្តព្រៃវែង ចេះលេងប៉ាហ៊ី ស្ពិនភ្មែក ថ្នាក់ដឹកនាំគ្រប់ជនថ្នាក់នៅទូទាំងប្រទេស ជាពិសេសឯកឧត្តមឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ ដោយក្នុងគំរោងស្លាក…