(ខេត្តព្រៃវែង)៖ កម្លាំងកងរាជអាវុធហត្ថស្រុកបាភ្នំ បានចុះបង្ក្រាប និងឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកូនលៀសពីធម្មជាតិដោយគ្មានលិខិតអនុញ្ញាត។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចបឹងខ្សាច់សរ ក្នុងភូមិខ្សាច់សរ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ យោងតាមរបាយការណ៍ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ត្រី ជ័យ សឿង ប្រធានមន្ទីរស្រាវជ្រាវ ព័ត៌មាន សន្តិសុខ កម្លាំងចម្រុះរួមមានកម្លាំងមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងកម្លាំងមូលដ្ឋាន អ.ហ ស្រុកបាភ្នំ ចំនួន០៨នាក់ ដោយប្រើប្រាស់រថយន្ត០២គ្រឿង បានចុះអន្តរាគមន៍ និងបង្ក្រាបបទល្មើសខាងលើ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ…
បណ្ណកម្មសិទ្ធិចំនួន៧,៨៧២បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៨ ភូមិ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមកាងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៧,៨៧២បណ្ណ ជូនប្រជាពលរដ្ឋ ក្នុងភូមិកំពា្រម ភូមិអន្លង់សា ភូមិតាអំ ភូមិបត់ត្រង់ ឃុំប្រាសាទ ភូមិទ្រលោកលិច ភូមិទ្រលោកត្បូង ភូមិទ្រលោកជើង និងភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លៀម សុដា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
ក្តៅគគុក! លេចចេញភាពមិនប្រក្រតីក្នុងគម្រោងពិភាក្សាដេញថ្លៃរបស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលស្រុកកញ្ជ្រៀច ខេត្តព្រៃវែង!
ខេត្តព្រៃវែង៖ ដំណើរការពិភាក្សាដេញថ្លៃគម្រោងអភិវឌ្ឍន៍មួយក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កំពុងតែរងការរិះគន់ និងចោទប្រកាន់យ៉ាងក្តៅគគុកពីសំណាក់តំណាងក្រុមហ៊ុន ក្នុងស្រុកជាច្រើនរូប បន្ទាប់ពីលេចចេញតម្រុយនៃភាពមិនប្រក្រតី ការរៀបចំទុកជាមុន និងខ្វះតម្លាភាពក្នុងការប្រកួតប្រជែង។ ប្រភពព័ត៌មានពីក្រុមហ៊ុនដែលបានចូលរួមក្នុងការដេញថ្លៃនោះបានទម្លាយឲ្យដឹងថា ដំណើរការនៃការបើកសំណើដេញថ្លៃដែលរៀបចំដោយគណៈកម្មាធិការលទ្ធកម្មរដ្ឋបាលស្រុកកញ្ជ្រៀច មានភាពសង្ស័យជាច្រើនចំណុច ជាពិសេសការកំណត់លក្ខខណ្ឌតម្រូវ ដែលហាក់បីដូចជាតម្រូវការពិសេសដើម្បីបើកផ្លូវឲ្យក្រុមហ៊ុន «តួឯក» មួយទទួលបានគម្រោងនេះ ខណៈក្រុមហ៊ុនផ្សេងទៀតត្រូវ បានបដិសេធ ឬរុញច្រានចេញក្រោមរូបភាពបច្ចេកទេសតូចតាច។ ចំណុចសង្ស័យ និងភាពមិនប្រក្រតីសំខាន់ៗ រួមមាន៖ 1. ការបិទបាំងព័ត៌មានលទ្ធកម្ម៖ ការផ្សព្វផ្សាយព័ត៌មានអំពីការពិភាក្សាដេញថ្លៃត្រូវបានធ្វើឡើងក្នុងរយៈពេលខ្លីបំផុត ដែលធ្វើឱ្យក្រុមហ៊ុនប្រកួតប្រជែងជាច្រើនមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំឯកសារ ឬទិញពាក្យសុំបានទាន់ពេលវេលា។ 2. តម្លៃប៉ាន់ស្មាន និងការបែកធ្លាយទិន្នន័យ៖…
ភាពមិនប្រក្រតីក្នុងគម្រោងពិភាក្សាដេញថ្លៃមួយរបស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលស្រុកពាមជរ ខេត្តព្រៃវែង!
ខេត្តព្រៃវែង៖មានសេចក្ដីរាយការណ៍មួយពី ក្រុមហ៊ុនដែលព្យាយាមចុះឈ្មោះចូលរួមដាក់ដេញថ្លៃគម្រោងផ្លូវ មិនបានសម្រេច បានទម្លាយថាមិនមានតម្លាភាពសុក្រិត និងយុត្តិធម៌នោះទេ និងមានការមិនអនុញ្ញាតអោយអ្នកសារព័ត៌មានចូលរួមស្ដាប់ និងមើលក្នុងការដេញថ្លៃនោះទេ ថែមទៀតមានការសូកប៉ាន់ដល់អ្នកសារព័ត៌មាន បិទបាំងព័ត៌មានក្នុងការដេញថ្លៃ។ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការលទ្ធកម្មស្រុកពាមជរ បានបើកកិច្ចពិភាក្សាដាក់ឳ្យដេញថ្លៃ ជាសាធារណៈ ដោយយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលស្រុកពាមជរ គណៈកម្មាធិការលទ្ធកម្ម អង្គភាពលទ្ធកម្មលេខ÷០១២/២០២៦ ដោយគណៈកម្មាធិការលទ្ធកម្មរដ្ឋបាលស្រុកពាមជរ ខេត្តព្រៃវែង។ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល)ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា ÷ គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលស្រុក ទាំងដាក់ឱ្យពិគ្រោះ និងដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើស អ្នកទទួលការដូចខាងក្រោម៖…
ក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាចុះពិនិត្យស្ថានភាពជាក់ស្តែងអគារផ្ទះ ២ល្វែង (លេខ ២១៤ និង ២១៦) តាមបណ្តោយផ្លូវលេខ ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ដើម្បីដាក់ចេញវិធានការសុវត្ថិភាពបន្ទាន់ ក្រោយជួបឧបទ្ទវហេតុបាក់ធ្លាក់បេតុងប្លង់សេផ្នែកខាងក្រៅ និងទទួលផ្ទះពីពលរដ្ឋ ១៥គ្រួសារ ដែលបានស្ម័គ្រចិត្តចាកចេញទៅទីតាំងមានសុវត្ថិភាព។
នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងអគារផ្ទះ ២ល្វែង (លេខ ២១៤ និង ២១៦) តាមបណ្តោយផ្លូវលេខ ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ដើម្បីដាក់ចេញវិធានការសុវត្ថិភាពបន្ទាន់ ក្រោយជួបឧបទ្ទវហេតុបាក់ធ្លាក់បេតុងប្លង់សេផ្នែកខាងក្រៅ និងទទួលផ្ទះពីពលរដ្ឋ ១៥គ្រួសារ ដែលបានស្ម័គ្រចិត្តចាកចេញទៅទីតាំងមានសុវត្ថិភាព។ ការចុះពិនិត្យនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ ដោយបានសម្រេចដាក់របាំងសុវត្ថិភាពបណ្តោះអាសន្ន…
ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ប្រជាពលរដ្ឋម្នាក់ អាជ្ញាធរសមត្ថកិច្ចត្រូវតែបើកការស៉ើបអង្កេត ព្រោះប្រជាពលរដ្ឋថាបណ្តាលពីការដ្ឋានរបស់ លោក សុខ ហេង ម្ចាស់ក្រុមហ៊ុនស្រាបៀរ ហ្គេនស៍បឺគ
(កណ្តាល)៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយធ្វើដំណើរពេលយប់ងងឹត ហើយបានជិះចូលជង្ហុក បណ្តាលមកពីការស្រុតដី ដោយបណ្តាលមកពីរថយន្តដឹកបេតុង និងគ្រឿងសំណង់ ចូលចាក់ក្នុងការដ្ឋានរបស់លោក សុខ ហេង ថៅកែក្រុមហ៊ុនស្រាបៀរ ហ្គេនស៍បឺគ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង ២០:២០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចមុខការដ្ឋានធ្វើរបងរបស់លោក សុខ ហេង ស្ថិតនៅភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ បើតាមអ្នកនៅកន្លែងកើតហេតុបានឳ្យអ្នកសារព័ត៌មានយើងដឹងថា អ្នករងគ្រោះបានជិះម៉ូតូម៉ាក Wave Alpha ធ្វើដំណើរពីជើង មកត្បូង…
ក្នុងឱកាសពិធីបិទសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី «ការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងវិស័យសាសនា និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនថ្នាក់ដឹកនាំអន្តរសាសនានៅខេត្តព្រះសីហនុ»
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានកត់សម្គាល់ថាកម្ពុជាគឺជាសង្គមសេរីនិងពហុវប្បធម៌ដែលមិនមានការរើសអើងជំនឿសាសនា ពណ៌សម្បុរ និងពូជសាសន៍ ដែលនេះគឺជាគោលការណ៍គ្រឹះនៃសង្គមជាតិកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាស់វៃរបស់គណបក្សប្រជាជន ជាពិសេសក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ និងសម្តេចមហាបរវរធិបតី។ ១- ស្ថាប័នសាសនាត្រូវតែជាស្ថាប័នគំរូ ស្ថាប័ននាំផ្លូវក្នុងកិច្ចការសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ដើម្បីធានាការលូតលាស់របស់ប្រជាជនកម្ពុជាគ្រប់រូបបន្តជំនាន់។ ២- សម្រាប់វិស័យអប់រំ ដែលត្រូវផ្តល់ឱកាស និងជម្រើសកាន់តែទូលំទូលាយក្នុងការសិក្សា បច្ចេកវិទ្យាអ៉ីធឺណែត ឧបករណ៍ឌីជីថល និងបញ្ញាសិប្បនិម្មិត(AI) ជាឧបករណ៍សម្រាប់ការត្រាស់ដឹង។ ៣- បញ្ហាសង្គម ដូចជា…
សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាជំរុញឱ្យសមាជិកសមាជិកាគណបក្សពង្រឹង ឯកភាពផ្ទៃក្នុងឲ្យបានល្អ
(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ ស្វាយបានជំរុញដល់សមាជិកសមាជិកាគណបក្សទាំងអស់ត្រូវតែឯកភាពផ្ទៃក្នុងឲ្យបានល្អ។លោកស្រីថ្លែងដូចនេះក្នុង កិច្ចប្រជុំពិភាក្សាការងារគណបក្សជាមួយសមាជិកសមាជិកាគណបក្សឃុំកំពង់់គោ ព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៦។ លោកស្រីសង្កត់ធ្ងន់ថាកិច្ចការសាមគ្គី ភាព និងឯកភាពផ្ទៃក្នុងជាកិច្ចការស្នូលអត្ថិភាពដ៏សំខាន់បំផុតដើម្បីបោះជំហានទៅរកភាពជោគជ័យក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ ដូចនេះក្រុម ការងារចុះមូលដ្ឋានឃុំ ក៏ដូចជាប្រធាន អនុប្រធាន សមាជិកសមាជិកគណបក្សទាំងអស់ត្រូវយល់នឹងឈរលើការមូលមតិគ្នាតែមួយ ដោយចូលរួមជាមួយគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានាដោយផ្អែកលើការពិនិត្យពិភាក្សាឱ្យបានត្រឹមត្រូវនឹងទាន់ពេលវេលា ប្រកប ដោយមនសិការខ្ពស់។ លោកស្រីបន្ថែមថាភាពស្មោះត្រង់ជាកាតព្វកិច្ចចំបងក្នុងគណបក្សដើម្បីផ្តល់ទំនុកចិត្ត និងភាពជឿជាក់ផ្ទៃក្នុងបក្ស ពិសេសសមាជិកសមាជិកាគណបក្សទាំងអស់ព្រមទាំងពង្រឹងនូវបញ្ហាសតិអារម្មណ៍ស្មារតីកាន់តែល្អប្រសើរឡើងដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលមិនអាចគណបក្សនយោបាយណាមួយមកបំបែកបានឡើយ ពិសេសយុវជនគ្រប់អាយុបោះឆ្នោតដែលមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញការគាំទ្រពីគ្រប់ទិសទីឈានដល់កម្រិតកំពូលនៃជ័យជំនះរបស់បក្ស។ លើសពីនេះទៅទៀតលោកស្រីជំរុញក្រុមការងារគណបក្សទាំងអស់ធ្វើសកម្មភាពផ្សព្វផ្សាយពីសមិទ្ធិផលនានាជាប្រចាំដើម្បីក្រើនរំលឹក និងបង្ហាញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សក្នុងការជួយជ្រោមជ្រែងកសាងឡើង…
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ”មិនមានគណបក្សណាមួយអាចជំនួសគណបក្សប្រជាជនកម្ពុជាបានឡើយ”
(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានលើកឡើងថាមិនមានគណបក្សណាមួយអាចជំនួសគណបក្ស ប្រជាជនកម្ពុជាមិនឡើយ។ លោកស្រីបានលើកឡើងដូចនេះក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ថិតនៅសាលាបឋមសិក្សាត្រពាំងអារក្ស ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៦។ លោកស្រីបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេណាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរពីទុក្ខលំបាករបស់បងប្អូនគ្រប់កាលៈទេសៈទោះបីជាសម្តេចជាប់មមាញឹកក្នុងកិច្ចការប្រទេសជាតិយ៉ាងណាក៏ដោយ។ លោកស្រីបន្តថាគណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សតែមួយគត់ដែលបានចូលរួមយ៉ាងសកម្មនិងធំធេងជាទីបំផុតក្នុងការសង្គ្រោះប្រទេសកម្ពុជា និងមានការអភិវឌ្ឍន៍ឥតឈប់ឈរ ទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយ ព្រមទាំងការជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលមានជីវភាពខ្វះខាតដោយមិនប្រកាន់និន្នាការនយោបាយសាសនាអ្វីឡើយ។ លោកស្រីបន្តទៀតថាកន្លែងណាដែលបងប្អូនជួបការលំបាកកន្លែងនោះគឺមានគណបក្សប្រជាជនកម្ពុជា ជាក់ស្តែងថ្ងៃនេះដោយមើលឃើញពីជីវភាពខ្វះខាតរបស់បងប្អូន អាជ្ញាធរមូលដ្ឋានពិសេសលោកមេភូមិ លោកមេឃុំ និងក្រុមការងារចុះមូលដ្ឋានឃុំជ័យបានសហការគ្នារៀបចំចុះមកផ្តល់ជូនដល់មូលដ្ឋានដោយមិនអោយបងប្អូនណាម្នាក់មានបញ្ហាដោយសារកង្វះស្បៀងអាហារនោះទេ។ ទាំងនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ…
អគ្គនាយិការក្រុមហ៊ុន ហេង ច័ន្ទនី អង្គរមាស ខ្ចីលុយពីពលរដ្ឋក្រីក្រម្នាក់ត្រឹមតែ ៣៩០០ដុល្លារ ច្រើនឆ្នាំហើយមិនសងដោយព្យាយាមភូតកុហករហូត!
(បាត់ដំបង)៖ ដោយអត់ទ្រាំចំពោះសម្តីភូតកុហកជាច្រើនឆ្នាំ ច្រើនលើក និងច្រើនសារ លោក ធី សុធារ៉ា បានស្នើសុំឱ្យអ្នកសារព័ត៌មានជួយចុះផ្សាយនៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីបានដឹងដល់អ្នកស្រី ញ៉ែម ច័ន្ទនី ដែលជាអគ្គនាយិការ ក្រុមហ៊ុន ហេង ច័ន្ទនី ដែលមានទីតាំងស្ថិតនៅភូមិ រំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោក ធី សុធារ៉ា អាយុ៣៤ឆ្នាំ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានឱ្យជួយផ្សព្វផ្សាយអំពីអ្នកស្រី ញ៉ែម ច័ន្ទនី…
