ភាពមិនប្រក្រតីក្នុងគម្រោងពិភាក្សាដេញថ្លៃមួយរបស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលស្រុកពាមជរ ខេត្តព្រៃវែង!

ខេត្តព្រៃវែង៖មានសេចក្ដីរាយការណ៍មួយពី ក្រុមហ៊ុនដែលព្យាយាមចុះឈ្មោះចូលរួមដាក់ដេញថ្លៃគម្រោងផ្លូវ មិនបានសម្រេច បានទម្លាយថាមិនមានតម្លាភាពសុក្រិត និងយុត្តិធម៌នោះទេ និងមានការមិនអនុញ្ញាតអោយអ្នកសារព័ត៌មានចូលរួមស្ដាប់ និងមើលក្នុងការដេញថ្លៃនោះទេ ថែមទៀតមានការសូកប៉ាន់ដល់អ្នកសារព័ត៌មាន បិទបាំងព័ត៌មានក្នុងការដេញថ្លៃ។

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការលទ្ធកម្មស្រុកពាមជរ បានបើកកិច្ចពិភាក្សាដាក់ឳ្យដេញថ្លៃ ជាសាធារណៈ ដោយយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលស្រុកពាមជរ គណៈកម្មាធិការលទ្ធកម្ម អង្គភាពលទ្ធកម្មលេខ÷០១២/២០២៦ ដោយគណៈកម្មាធិការលទ្ធកម្មរដ្ឋបាលស្រុកពាមជរ ខេត្តព្រៃវែង។

សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល)ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា ÷ គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលស្រុក ទាំងដាក់ឱ្យពិគ្រោះ និងដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើស អ្នកទទួលការដូចខាងក្រោម៖

១-ពិគ្រោះថ្លៃការងារជួសជុលសួនច្បាររដ្ឋបាលស្រុក រៀបការ៉ូថ្មម៉ាបសរុប ៨២៣ុម៉ែត្រការ៉េ រៀបប៊ឌៀថ្មម៉ាប ៣៥៧ម៉ែត្រ ដាំដើមឈើចំនួន ៥ដើម និងស្លាកសញ្ញាគម្រោង ចំនួន ១កន្លែង ស្ថិតនៅភូមិបង្អែក ឃុំស្វាយភ្លោះ (140610) សម្រាប់រដ្ឋបាលស្រុកពាមជរ ខេត្តព្រៃវែង ប្រចាំឆ្នាំ២០២៦ ឈប់ទទួលពាក្យ និងបើកសំណើនៅម៉ោង ០៩:០០ព្រឹក ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព. ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

២-ដេញថ្លៃការងារជួសជុលផ្លូវបេតុងអាមេ១ខ្សែប្រវែង៥០០ម ទទឹង៥ម កម្រាស់០,១៥ម និងដាក់ស្លាកសញ្ញ គម្រោងចំនួន១កន្លែង ស្ថិតនៅភូមិអំពៅព្រៃ ឃុំកោះសំពៅ (140605) ស្រុកពាមជរ ខេត្តព្រៃវែង សម្រាប់រដ្ឋបាល ស្រុកពាមជរ ខេត្តព្រៃវែង ប្រចាំឆ្នាំ២០២៦ ឈប់ទទួលពាក្យ និងបើកសំណើនៅម៉ោង០៩:០០ព្រឹក ថៃ្ងព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

ឯកសារពិគ្រោះថ្លៃ និងដេញថ្លៃសូមអញ្ជើញទំនាក់ទំនងអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋាននៅរដ្ឋបាល ស្រុកពាមជរ ខេត្តព្រៃវែង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅនៅរៀងរាល់ម៉ោងធ្វើការ។

ក្រុមហ៊ុន សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃនិងដេញ ថ្លៃបានតែមួយគត់។

ក្នុងករណីស្មុកស្មាញទាក់ទងនឹងឯកសារពិគ្រោះថ្លៃ និងដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម រដ្ឋបាលស្រុកពាមជរ ខេត្តព្រៃវែង ឱ្យបានមុនថ្ងៃកំណត់ដាក់ពាក្យ (លេខទូរស័ព្ទៈ 096 756 8476)។ ដោយមានចុះហត្ថលេខា និងត្រារបស់លោក យស ស៊ីណាត នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦។

ចំពោះការលើកឡើងខាងលើអង្គភាពយើងក៏បានធ្វើការទំនាក់ទំនងទៅអ្នកស្រី ផាន ចំណាន មន្ត្រីការិយាល័យលទ្ធកម្មស្រុកពាមជរ តាមប្រព័ន្ធតេលេក្រាមផងដែរ អ្នកស្រីក៏បានចូលពិនិត្យហើយតែមិនបានឆ្លើយតបនោះទេ។

ពាក់ព័ន្ធករណីខាងលើយើងនឹងធ្វើការស្រាវជ្រាវបន្ថែម និងទទួលរាល់ការបំភ្លឺប្រសិនបើមានរៀងរាល់ម៉ោងធ្វើការ៕

Leave a Reply

Your email address will not be published. Required fields are marked *