ខេត្តព្រៃវែង÷ នៅរសៀលថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាពជូនថ្នាក់ដឹកនាំ ក្នុងពិធីកិច្ចប្រជុំសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង ដែលបានប្រារពធ្វើឡើងនៅ សាលប្រជុំធំអាគារ”A” សាលាខេត្តព្រៃវែង
នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីក៏បានប្រគល់ម៉ូតូ ចំនួន ២២គ្រឿង ជំហានទី២ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៃស្រុកពាមជរ ស្រុកពាមរក៍ និងស្រុកកំចាយមារ ខេត្តព្រៃវែង សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរបំពេញការងាររបស់មន្ត្រី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនីមួយៗ៕

