តើចំណាត់ការរបស់សមត្ថកិច្ចជំនាញនឹងមានវិធានការយ៉ាងណាចំពោះជនសង្ស័យ ៦៥នាក់ពាក់ព័ន្ធការបង្ក្រាបទីតាំង Scams Online នៅខណ្ឌបឹងកេងកេង?

គួររំលឹកថានគរបាលរាជធានី បើកប្រតិបត្តិការបង្ក្រាបទីតាំង Scams Online មួយកន្លែង ឃាត់ជនសង្ស័យ៦៥នាក់ នៅខណ្ឌបឹងកេងកេង ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ កាលពីវេលាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការស្រាវជ្រាវចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) មួយកន្លែង ស្ថិតនៅចំណុចខុនដូរ ហ្គោលឌិន វ័ន (Golden One) អគារលេខ៤១ ជាន់ទី៣០ ផ្លូវលេខ៣៦០ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៦៥នាក់។ ប្រតិបត្តិការទ្រង់ទ្រាយធំនេះ…

លោក រស់ បាលីន អធិការនគរបាល ក្រុងអរិយក្សត្រ បានដឹកនាំកម្លាំងជំនាញក្រុងនិងកម្លាំងប៉ុស្តិ៍នគរបាលក្រុងអរិយក្សត្រចុះស្រាវជ្រាវករណីរំលោភសេពសន្ថវៈ

(កណ្តាល) ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនពាក់ព័ន្ធផេកហ្វេសប៊ុកឈ្មោះ Vithey TV and Vithey Media ដែលបានធ្វើការសម្ភាស៍ជនរងគ្រោះក្នុងករណីរំលោភសេពសន្ថវៈ នៅក្រុងអរិយក្សត្រ ដោយសង្ស័យថា សមត្ថកិច្ចមិនមានចំណាត់ការ។ ក្រោយពីទទួលបានព័ត៌មានខាងលើរួច ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានបញ្ជាដឹកនាំផ្នែកជំនាញក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលអរិយក្សត្រ ចុះស្រាវជ្រាវករណីខាងលើ។ +លទ្ធផលនៃការស្រាវជ្រាវ ៖ ករណីខាងលើ…

លោកផ្កាយ១ សុខ សុីថា និង បក្ខពួកបានប្រើហិង្សាលើបុរសពីរនាក់បងប្អូនបង្កើត បណ្តាលឱ្យម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ រីឯម្នាក់ទៀតត្រូវពួកគេចាប់ច្របាច់ករក្នុងករណីជម្លោះព្រំដី

ខេត្តកណ្តាល៖ រឿងរ៉ាវដ៏គួរឱ្យរន្ធត់មួយបានធ្វើឱ្យជនរងគ្រោះពីរនាក់បងប្អូនបង្កើតត្រូវបាន លោកប៉ូលិសផ្កាយ១នៃក្រសួងមហាផ្ទៃនិងបក្ខពួកជាច្រើននាក់ទៀត បានប្រើហិង្សាយ៉ាងសាហាវឃោឃៅព្រៃផ្សៃបំផុតដែលបានបណ្តាលឱ្យលោកពូម្នាក់រងរបួសនឹងផ្លែកាំបិតយ៉ាងធ្ងន់ធ្ងរ និងម្នាក់ទៀតត្រូវបានក្រុមនេះចាប់ជាន់ករ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ខែវិច្ឆិការឆ្នាំ២០២៥ ស្ថិតនៅ ភូមិ ព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រនៃខេត្តកណ្តាល។ សូមជម្រាបថា ក្នុងករណីនេះ មានជនរងគ្រោះ ចំនួន០២នាក់គឺ៖ ១.ឈ្មោះ ជឹម ធឿន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល (រងរបួសហូរឈាមក្រោមសាច់ដុំដៃខាងឆ្វេង) និង…

កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនសង្ស័យចំនួន ២៦៣នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ ជនសង្ស័យចំនួន២៦៣នាក់ (ស្ត្រី ១៧នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងអតីតកាស៊ីណូ ហ្គាឡាក់ស៊ី វើលដ៍ ស្ថិតនៅក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scam)។ ជនសង្ស័យដែលបានឃាត់ខ្លួនទាំង២៦៣នាក់នោះ រួមមានៈ ជនជាតិប៉ាគីស្ថាន ១១នាក់, បង់ក្លាដេស២៣នាក់, ចិន ២០៧នាក់ (ស្ត្រី ០៧នាក់), ស្ត្រីមីយ៉ាន់ម៉ា ០៦នាក់, នេប៉ាល់…