កណ្តាល៖សហគ្រាស ជេអិល ផលិតគ្រឿងឧបភោគបរិភោគ ដូចជា ប្រហិតគ្រប់មុខ ត្រីខកំប៉ុង ផ្អកត្រីប្រា ប្រហុក ជាដើម ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល បានសាងសង់សំណង់រឹងមាំរំលោភចូលចំណីទន្លេជាច្រើនម៉ែត្រ ដោយគ្មានអាជ្ញាធរនិងជំនាញពាក់ព័ន្ធចុះមកធ្វើការទប់ស្កាត់ទាល់តែសោះ ។ ប្រជាពលរដ្ឋ ដាក់ជាចម្ងល់ថា ហេតុអ្វីបានជាអាជ្ញាធរនិងជំនាញពាក់ព័ន្ធអាចរក្សាភាពស្ងប់ស្ងាត់បានបែបនេះ តើមានអាថិ៍កំបាំងអ្វីនៅពីក្រោយខ្នងទៅ ឬម្ចាស់សហគ្រាសរូបនេះមានអំណាចនិងឥទ្ធិពលខ្លាំងឬយ៉ាងណា ? តាមរូបភាពដែលអង្គភាព សារព័ត៌មាន ទទួលបាន បញ្ជាក់ថា សកម្មភាពសាងសង់សំណង់ដ៏ធំរំលោភចូលចំណីទន្លេនេះ បានកើតឡើងជាយូរមកហើយ និងដំណើរការដោយរលូនបំផុត…
បណ្ណកម្មសិទ្ធិចំនួន ១ ៨៧១ បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ
នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ បានចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋចំនួន ៤ភូមិ ក្នុងភូមិជេីងឃ្លូ ភូមិប្រវាញ ភូមិថ្មហាលដីក្រហម និងភូមិថ្មហាលវាល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ សរុប ១៨៧១បណ្ណ ស្មេីនឹង ១៥០២គ្រួសារ។
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៤២,០៤៦ ប័ណ្ណ ដែលមកពីភូមិចំនួន៥៨ ស្ថិតក្នុងឃុំកោះធំ(ក),ឃុំកោះធំ (ខ),ឃុំពោធិ៍បាន,ឃុំកពង់កុង,ឃុំព្រែកថ្មី និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាលណ
នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងាររបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានប្រារព្ធពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥៨ភូមិៈ ស្ថិតក្នុងឃុំកោះធំ(ក),ឃុំកោះធំ (ខ),ឃុំពោធិ៍បាន,ឃុំកពង់កុង,ឃុំព្រែកថ្មី និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល សរុបចំនួន ៤២,០៤៦,ប័ណ្ណ ក្រោមអធិបតីភាព ឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន…
ឧបនាយករដ្ឋមន្រ្តី ស សុខា ចុះពិនិត្យមើលទីតាំងប្រព្រឹត្តបទល្មើស Online Scams ចំនួន៣ទីតាំង ដែលបង្ក្រាបបានកន្លងទៅនៅក្រុងសំពៅពូន
(កណ្ដាល)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទីតាំងប្រព្រឹត្តបទល្មើស Online Scams ចំនួន៣កន្លែង ដែលកម្លាំងសមត្ថកិច្ចទើបបង្ក្រាបបានថ្មីៗស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល។ ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ រួមជាមួយវត្តមានលោក គួច ចំរើន អភិបាលខេត្តកណ្ដាល, អភិបាលរងខេត្ត, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ។ កាលពីថ្ងៃទី ២៦ ខែឧសភា…
ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បានប្រជុំផ្សព្វផ្សាយខ្លឹមសារនិងការអនុវត្ត សារាចរ លេខ០០១ សនស/ស.រ ស្តីពីការគ្រប់គ្រងការប្រកបអាជីវកម្មនិងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ដែលពុំទាន់មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនិងការអនុវត្ត សារាចរ លេខ០០១ សនស/ស.រ ស្តីពីការគ្រប់គ្រងការប្រកបអាជីវកម្មនិងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ដែលពុំទាន់មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឧបនាយករដ្ឋមន្រ្តី ស សុខា អញ្ជើញប្រកាសចូលកាន់តំណែងអភិបាលខេត្តថ្មី និងស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលខេត្តថ្មី និងស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី។ សូមរំលឹកថា លោក គង់ គឹមនី អតីតអភិបាលរងខេត្តក្រចេះ ដែលពីមុនជាអភិបាលស្រុកស្នួល ត្រូវបានតែងតាំងជាអភិបាលខេត្តជំនួសលោក ថង សាវុន ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ដោយលោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាស្នងការនគរបាលថ្មី ខេត្តមណ្ឌលគិរី…
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដាក់វិធានការបន្ថែមដើម្បីជំរុញពន្លឿនការរៀបចំឯកសារ និងការចេញបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដាក់វិធានការបន្ថែមដើម្បីជំរុញពន្លឿនការរៀបចំឯកសារ និងការចេញបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ។ ———————————- នេះបើយោងទៅតាមកិច្ចប្រជុំអន្ដរក្រសួងពិភាក្សាលើការផ្ដល់សេវាសាធារណៈជូនប្រជាជន នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២០៨៨ បណ្ណ ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រភូមិបឹងជុំ ភូមិភ្នំតូច ភូមិទឹកចេញ ភូមិដូនលយ ភូមិបឹងតាព្រហ្មនៃសង្កាត់បឹងតាព្រហ្ម និងភូមិអូរជ្រៅ ភូមិស្រែចាមក្រោម ភូមិស្រែចាមលើ ភូមិស្រែក្នុងនៃសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២០៨៨ បណ្ណ នៅភូមិបឹងជុំ ភូមិភ្នំតូច ភូមិទឹកចេញ ភូមិដូនលយ ភូមិបឹងតាព្រហ្មនៃសង្កាត់បឹងតាព្រហ្ម និងភូមិអូរជ្រៅ ភូមិស្រែចាមក្រោម ភូមិស្រែចាមលើ ភូមិស្រែក្នុងនៃសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ពិធីចែកបណ្ណនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២១…
ក្រុមការងារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោកសុំ មនោរម្យ នាយករងខុទ្ទការល័យ បានដឹកនាំកិច្ចប្រជុំដោះស្រាយ និងចុះពិនិត្យទីតាំងជាក់ស្តែង ពាក់ព័ន្ធនឹងការលក់-ទិញផ្ទះ និង/ឬដីឡូតិ៍នៃគម្រោង ឡេង ណាវ៉ាត្រា ស្ថិតនៅឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យស្ថានភាព និងស្វែងរកដំណោះស្រាយ។
ក្រុមការងារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោកសុំ មនោរម្យ នាយករងខុទ្ទការល័យ បានដឹកនាំកិច្ចប្រជុំដោះស្រាយ និងចុះពិនិត្យទីតាំងជាក់ស្តែង ពាក់ព័ន្ធនឹងការលក់-ទិញផ្ទះ និង/ឬដីឡូតិ៍នៃគម្រោង ឡេង ណាវ៉ាត្រា ស្ថិតនៅឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យស្ថានភាព និងស្វែងរកដំណោះស្រាយ។ កិច្ចប្រជុំនេះមានការចូលរួមពីលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង មន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តកណ្តាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១២ ៦៨៣ នៃ១៣ភូមិ ស្ថិតនៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តកណ្តាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១២ ៦៨៣ នៃ១៣ភូមិ ស្ថិតនៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ពិធីចែកបណ្ណនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន, ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅក្នុងបរិវេណសាលាស្រុកកៀនស្វាយ ខេត្តកណ្តាល។ សូមជម្រាបជូនថា ករណីបងប្អូនដែលមានបណ្ណកម្មសិទ្ធិដូចមាននៅទីតាំងខាងលើ អាចអញ្ជើញមកទទួលបណ្ណពីការិយាល័យច្រកចេញចូលតែមួយរបស់សាលាស្រុកកៀនស្វាយនៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការបាន៕…
