សហគ្រាស ជេអិល សង់សំណង់រំលោភចូលចំណីទន្លេ , អាជ្ញាធរស្រុកពញាឮ រក្សាភាពស្ងប់ស្ងាត់ តើមូលហេតុអ្វី?

កណ្តាល៖សហគ្រាស ជេអិល ផលិតគ្រឿងឧបភោគបរិភោគ ដូចជា ប្រហិតគ្រប់មុខ ត្រីខកំប៉ុង ផ្អកត្រីប្រា ប្រហុក ជាដើម ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល បានសាងសង់សំណង់រឹងមាំរំលោភចូលចំណីទន្លេជាច្រើនម៉ែត្រ ដោយគ្មានអាជ្ញាធរនិងជំនាញពាក់ព័ន្ធចុះមកធ្វើការទប់ស្កាត់ទាល់តែសោះ ។

ប្រជាពលរដ្ឋ ដាក់ជាចម្ងល់ថា ហេតុអ្វីបានជាអាជ្ញាធរនិងជំនាញពាក់ព័ន្ធអាចរក្សាភាពស្ងប់ស្ងាត់បានបែបនេះ តើមានអាថិ៍កំបាំងអ្វីនៅពីក្រោយខ្នងទៅ ឬម្ចាស់សហគ្រាសរូបនេះមានអំណាចនិងឥទ្ធិពលខ្លាំងឬយ៉ាងណា ?

តាមរូបភាពដែលអង្គភាព សារព័ត៌មាន ទទួលបាន បញ្ជាក់ថា សកម្មភាពសាងសង់សំណង់ដ៏ធំរំលោភចូលចំណីទន្លេនេះ បានកើតឡើងជាយូរមកហើយ និងដំណើរការដោយរលូនបំផុត ដោយពេលខ្លះអាជ្ញាធរនិងជំនាញពាក់ព័ន្ធ ទៅអើតមើលមួយភ្លែតក៏ស្ងាត់ទៅវិញ ទុកឱ្យសំណង់ខុសច្បាប់មួយនេះបន្តសាងសង់ដោយរលូនគ្មានការរំខាន ។

ពលរដ្ឋលើកឡើងថា អ្នកមានខ្លះចូលចិត្តខ្លាំងណាស់ចំណីទន្លេដែលជាទ្រព្យសម្បត្តិសាធារណៈយកទៅកាន់កាប់ផ្ទាល់ខ្លួន បើទោះបីជាគ្មានច្បាប់ណាឱ្យធ្វើជាកម្មសិទ្ធិក៏ដោយ ។

បញ្ហានេះ សូមសំណូមពរដល់ជំនាញពាក់ព័ន្ធ ជាពិសេស លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងលោ ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ជួយចាត់មន្ត្រីជំនាញមានវិធានការករណីសំណង់ខុសច្បាប់រំលោភចូលចំណីទន្លេមួយនេះផង ៕

Leave a Reply

Your email address will not be published. Required fields are marked *