អាចមានការបកស្រាយខុសឬយល់តែ ធ្វើមិនយល់ឬជាការបំពានឬជាអំពើ ពុករលួយឬជាប្រមាថជាតិសាសន៍ឯង ពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញ ទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមក ប្រើប្រាស់នៅកម្ពុជា។

អាចមានការបកស្រាយខុសឬយល់តែ ធ្វើមិនយល់ឬជាការបំពានឬជាអំពើ ពុករលួយឬជាប្រមាថជាតិសាសន៍ឯង ពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញ ទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមក ប្រើប្រាស់នៅកម្ពុជា។ ដើម្បីបានជាពន្លឺនិងឈប់ល្ងង់តទៅ ទៀតខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ)គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិ។ ពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។ សម្រាប់មនុស្សនិងទំនិញដែលឆ្លងកាត់ តាមផ្លូវទឹកនិងផ្លូវអាកាសពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជា អ្នកកំណត់ថាខុសច្បាប់ឬត្រូវច្បាប់ ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវ អាកាសតាម(ព្រលានយន្តហោះ)ភាគីទាំង២កម្ពុជា-ថៃនៅដំណើរការជាធម្មតា។ ត្រូវប្រមូលផ្ដុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោកព្រោះមិន អាចបិទព្រំដែនគោកហើយទំនិញចូល បាននោះឡើយនិងសូមកុំនិយាយថា ទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ក្រោយ ព្រំដែនគោកត្រូវបានភាគីបិទ១ឆ្នាំមុនមកម្លេះហេតុអ្វីមានលើទីផ្សារកម្ពុជា។ ម្យ៉ាងទៀតប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។ អ្នកប្រើប្រាស់គឺជាចៅហ្វាយកុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយ ទាំងសាមីខ្លួនទាំងជាតិសាសន៍៕

ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model

នាថ្ងៃទី៨​ ទី៩ និងទី១០ ខែមិថុនា ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដ.ន.ស. និង​ជាអគ្គលេខាធិការគ.អ.ឆ.ក.​ បានដឹកនាំរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model ​សម្រាប់ជំហានទី៣ មានរយ:ពេល៣ថ្ងៃពេញ​ (​ថ្ងៃទី៨​ ដល់ទី១០ ​ខែ​មិថុនា​ ឆ្នាំ២០២៦) ​ដែលបង្រៀនដោយគ្រូបង្គោលជំនាញ​ 3D Mapping ចំនួន០៤រូប​ មកពីក្រុមហ៊ុន Trimble និង Nikon ប្រទេសជប៉ុន និងក្រុមហ៊ុន…

ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា

នាថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ហង្ស សុតសំភារ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈស្ថាបត្យករកម្ពុជា និងជាប្រធានគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណវុឌ្ឍិវិជ្ជាជីវៈស្ថាបត្យកម្ម បានបើកកិច្ចប្រជុំ “ វាយតម្លៃដំឡើងឋានៈស្ថាបត្យករចុះបញ្ជីចំនួន ១២រូបទៅជាស្ថាបត្យករ គ.ស.ក. “ ដោយមានការចូលរួមវាយតម្លៃពី ឯកឧត្តម ម៉ម សូផាណា លោកជំទាវ នន់ ភានី ទីប្រឹក្សាក្រសួង…

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។

សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ ជ្រាបថា កាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពេលចុះសួរសុខទុក្ខជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ តែផ្ទុយទៅវិញសម្តេចតេជោ បានបដិសេធជំហរប្រើប្រាស់កម្លាំងយោធោក្នុងការដោះស្រាយបញ្ហា។ អ្នកនាំពាក្យសម្តេចតេជោ បញ្ជាក់ថា ក្នុងសុន្ទរកថាកាលពីព្រឹកមិញ សម្តេចតេជោ គ្រាន់តែលើកឡើងចោទជាសំណួរនូវជម្រើសពីរឲ្យជនរួមជាតិពិចារណាប៉ុណ្ណោះ ដោយទី១ ជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្តើមយកទឹកដីដែលថៃដណ្តើមកាន់កាប់ត្រឡប់មកវិញ និងជម្រើសទី២ ជម្រើសដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធីតាមរយៈយន្តការច្បាប់អន្តរជាតិ។ ក្នុងចំណោមជម្រើសទាំងពីរនេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ជម្រើសទី ១ គឺការប្រើកម្លាំងយោធា…

លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»

ការអប់រំ គឺជាយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស និងប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសរឹងមាំទាំងផ្នែកសេដ្ឋកិច្ច សង្គម និងការពារជាតិ។ សាលារៀនដ៏ស្រស់ស្អាតនេះ គឺជាសក្ខីភាពយ៉ាងច្បាស់ បង្ហាញថា គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព តាមរយៈការចូលរួមយ៉ាងសកម្មរបស់ក្រុមការងារមូលដ្ឋានចុះជួយខេត្តព្រះសីហនុ រដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ និងសប្បុរសជនទាំងឡាយ ដែលបានរួមចំណែកកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ ស្របតាមស្តង់ដារអប់រំ និងបង្កើតបរិយាកាសដ៏ល្អសម្រាប់ការសិក្សារបស់កូនៗ។ សមិទ្ធផលនេះ មិនត្រឹមតែជាអគារ សួនច្បារ សួនលេងកម្សាន្ត ឬហេដ្ឋារចនាសម្ព័ន្ធដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា “ស្ពាន” ដែលកើតចេញពីស្មារតីសាមគ្គីគ្នា ចូលរួមជាមួយគ្នា…

បណ្ណកម្មសិទ្ធិចំនួន ១ ៧៦៣ បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិអូររៃ ភូមិពងទឹក និងភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

នាថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២៦ ក្រុមការងារមន្ទីររៀចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង អញ្ជើញចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១ ៧៦៣បណ្ណ ជូនប្រជាពលរដ្ឋក្នុងភូមិអូររៃ ភូមិពងទឹក និងភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមានចូលរួមជាមួយមន្រ្តីពាក់ព័ន្ធ ប្រជាពលរដ្ឋជាច្រើន។

សហគ្រាស ជេអិល សង់សំណង់រំលោភចូលចំណីទន្លេ , អាជ្ញាធរស្រុកពញាឮ រក្សាភាពស្ងប់ស្ងាត់ តើមូលហេតុអ្វី?

កណ្តាល៖សហគ្រាស ជេអិល ផលិតគ្រឿងឧបភោគបរិភោគ ដូចជា ប្រហិតគ្រប់មុខ ត្រីខកំប៉ុង ផ្អកត្រីប្រា ប្រហុក ជាដើម ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល បានសាងសង់សំណង់រឹងមាំរំលោភចូលចំណីទន្លេជាច្រើនម៉ែត្រ ដោយគ្មានអាជ្ញាធរនិងជំនាញពាក់ព័ន្ធចុះមកធ្វើការទប់ស្កាត់ទាល់តែសោះ ។ ប្រជាពលរដ្ឋ ដាក់ជាចម្ងល់ថា ហេតុអ្វីបានជាអាជ្ញាធរនិងជំនាញពាក់ព័ន្ធអាចរក្សាភាពស្ងប់ស្ងាត់បានបែបនេះ តើមានអាថិ៍កំបាំងអ្វីនៅពីក្រោយខ្នងទៅ ឬម្ចាស់សហគ្រាសរូបនេះមានអំណាចនិងឥទ្ធិពលខ្លាំងឬយ៉ាងណា ? តាមរូបភាពដែលអង្គភាព សារព័ត៌មាន ទទួលបាន បញ្ជាក់ថា សកម្មភាពសាងសង់សំណង់ដ៏ធំរំលោភចូលចំណីទន្លេនេះ បានកើតឡើងជាយូរមកហើយ និងដំណើរការដោយរលូនបំផុត…

បណ្ណកម្មសិទ្ធិចំនួន ១ ៨៧១ បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ

នាថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២៦ ក្រុមការងារមន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី ខេត្តក្រចេះ​ បានចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋចំនួន ៤ភូមិ ក្នុងភូមិជេីងឃ្លូ ភូមិប្រវាញ ភូមិថ្មហាលដីក្រហម និងភូមិថ្មហាលវាល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ សរុប​ ១៨៧១បណ្ណ​ ស្មេីនឹង​ ១៥០២គ្រួសារ​។

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៤២,០៤៦​ ប័ណ្ណ​ ដែលមកពីភូមិចំនួន៥៨​ ស្ថិតក្នុងឃុំកោះធំ(ក),ឃុំកោះធំ (ខ),ឃុំពោធិ៍បាន,ឃុំកពង់កុង,ឃុំព្រែកថ្មី និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាលណ

នាថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២៦ ក្រុមការងាររបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានប្រារព្ធពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥៨ភូមិៈ ស្ថិតក្នុងឃុំកោះធំ(ក),ឃុំកោះធំ (ខ),ឃុំពោធិ៍បាន,ឃុំកពង់កុង,ឃុំព្រែកថ្មី និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល សរុបចំនួន ៤២,០៤៦,ប័ណ្ណ ក្រោមអធិបតីភាព ឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន…

ឧបនាយករដ្ឋមន្រ្តី ស សុខា ចុះពិនិត្យមើលទីតាំងប្រព្រឹត្តបទល្មើស Online Scams ចំនួន៣ទីតាំង ដែលបង្ក្រាបបានកន្លងទៅនៅក្រុងសំពៅពូន

(កណ្ដាល)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទីតាំងប្រព្រឹត្តបទល្មើស Online Scams ចំនួន៣កន្លែង ដែលកម្លាំងសមត្ថកិច្ចទើបបង្ក្រាបបានថ្មីៗស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល។ ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ រួមជាមួយវត្តមានលោក គួច ចំរើន អភិបាលខេត្តកណ្ដាល, អភិបាលរងខេត្ត, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ។ កាលពីថ្ងៃទី ២៦ ខែឧសភា…