សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តតាកែវ!

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តតាកែវ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ…

មជ្ឈមណ្ឌលប្រជាជន (ច្រកចេញចូលតែមួយ) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់សេវាសាធារណៈរហ័ស (Express Service) នៅរដ្ឋបាលកណ្តាលក្រសួងជាលើកដំបូង ដោយបានចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១១០ បណ្ណ ជូនប្រជាពលរដ្ឋនិងធុរជន។ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦

មជ្ឈមណ្ឌលប្រជាជន (ច្រកចេញចូលតែមួយ) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់សេវាសាធារណៈរហ័ស (Express Service) នៅរដ្ឋបាលកណ្តាលក្រសួងជាលើកដំបូង ដោយបានចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១១០ បណ្ណ ជូនប្រជាពលរដ្ឋនិងធុរជន។ ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០២៦

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានរៀបចំយន្តការផ្តល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី នៅរដ្ឋបាលកណ្តាលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានរៀបចំយន្តការផ្តល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី នៅរដ្ឋបាលកណ្តាលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឆ្លើយតបទៅ នឹងការវិវឌ្ឍរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា និងសម្រួលដល់ប្រជាពលរដ្ឋ និងធុរជន។ ទីតាំងស្នើសុំ៖ ច្រកចេញចូលតែមួយ ទីស្តីការក្រសួង ដ.ន.ស. លេខទូរសព្ទ៖ ០១០ ៧៧៩ ៥៩៩

ក្រសួងពាណិជ្ជកម្ម ណែនាំអាជីវករ មិនត្រូវនាំចូល ផលិតផលទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់បង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ និងផលិតផលទំនិញជាប់បម្រាមនាំចូលឡើយ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម ​បានជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន/សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន ​មិនត្រូវនាំចូល លក់ ចែកចាយ ផ្គត់ផ្គង់ នូវ ផលិតផលទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ឬកែច្នៃលួចលាយសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់ សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ ឬផលិតផលទំនិញជាប់បម្រាមនាំចូល ឬផលិតផលមានប្រភពមិន ច្បាស់លាស់ ឬផលិតផលមិនមានភាពអនុលោម ជាដាច់ខាត។ យោងតាមសេចក្តីជូណដំណឹងរបស់ «ក.ប.ប» នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ក្នុងគោលបំណង…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក.!

នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី នៅក្នុងពិធីអបអរសាទរខួបលើកទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក ដែលប្រារព្ធធ្វើឡើងនៅក្រសួងព័ត៌មាន រាជធានីភ្នំពេញ ក្រោមប្រធានបទ “ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព” ដោយមានការចូលរួមពី ឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតបរទេស និងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូប។ រូបថត៖ ខឹម សុវណ្ណារ៉ា  

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារយុទ្ធជន ដែលរស់នៅក្នុងខេត្តកំពង់ធំ ។

អញ្ជើញចូលរួមដោយអារម្មណ៍សោកសង្រេង, លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពវីរយុទ្ធជន ថែមទាំងអរគុណដល់សមាជិកក្រុមគ្រួសារវីរយុទ្ធជនដែលជាកម្លាំងគាំទ្រជួរក្រោយ ជួយទ្រទ្រង់គ្រួសារ និងធ្លាប់បានផ្តល់កម្លាំងចិត្តដល់វីរយុទ្ធជនឱ្យចូលរួមប្រយុទ្ធការពារបូរណភាពដែនដីយ៉ាងអង់អាចក្លាហាន។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ថែមទាំងបាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈបរិក្ខារសម្រាប់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។  …

ថ្ងៃនេះក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ផ្ទាល់ស្ថានការណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា, និងរដ្ឋបាលខេត្តឧត្តរមានជ័យ បានសម្របសម្រួលដំណើរទស្សនកិច្ច ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា បន្តចុះសង្កេតការណ៍ផ្ទាល់ អំពីស្ថានការណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ បើតាមការផ្សាយរបស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៩ ខែមេសានេះ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះឯកឧត្តម និងក្រុមការងាររបស់ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចក្រុមអនុព័ន្ធយោធាបរទេសប្រចាំប្រទេសកម្ពុជា ចំនួន ១៣ប្រទេស ដើម្បើចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់…

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១២:៥៤នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍ តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់។ កម្ពុជាសូមសម្តែងនូវការស្វាគមន៍ចំពោះបណ្តាប្រទេសជាមិត្ត ដែលមានបំណងចូលរួមចុះពិនិត្យ និងសង្កេតការណ៍ដោយផ្ទាល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ សំដៅធានាឱ្យបាននូវតម្លាភាព ភាពជឿទុកចិត្តបាន និងភាពត្រឹមត្រូវ។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)…

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ៣,៨២០ ក្បាលដីត្រូវបានប្រគល់ជូប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន០៥ភូមិ គឺភូមិពង្រ១ ភូមិពង្រ២ ភូមិពង្រ៣ ភូមិដងក្តោង និងភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ

នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានចូលរួួមប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន០៥ភូមិ គឺភូមិពង្រ១ ភូមិពង្រ២ ភូមិពង្រ៣ ភូមិដងក្តោង និងភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ សរុបចំនួន ៣,៨២០ ក្បាលដី ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលខេត្តក្រចេះ។

សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត គម្រប់ ១០២ព្រះវស្សា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញរៀបចំព្រះរាជពិធី​បុណ្យចម្រើន​ព្រះជន្ម​ថ្វាយសម្តេចព្រះអគ្គមហា​សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត គម្រប់ ១០២ ព្រះវស្សា។ ព្រះរាជពិធីត្រូវបានរៀបចំធ្វើឡើងនៅមហាកុដិ វត្តបទុមវតីរាជវរារាម នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦នេះ។ ព្រះរាជពិធីនេះ ក៏មានការយាង និងនិមន្តពីសម្តេចព្រះ​សង្ឃ​នាយក នាយករង និងព្រះសង្ឃជាច្រើនអង្គ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រី​ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងយាយជី តាជីជាច្រើនរូបផ្សេងទៀត។