សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា

(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានរាជរដ្ឋាភិបាលលើកយក​ពិនិត្យ និងពិភាក្សាហើយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦នេះ។ កិច្ចប្រជុំនេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្រៅពីពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាហើយនោះ នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃនេះ ក៏បានពិភាក្សាលើរបៀបវារៈមួយចំនួនទៀតរួមមាន៖ ១៖ សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ ២៖ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩ ៣៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ៤៖ របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តវិធានការអន្តរាគមន៍​ជួយអតីតពលករ​ដែលវិលត្រឡប់ពីប្រទេសថៃ៕

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្របសម្រួលដោះស្រាយនិងទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិដីធ្លីពីសំណាក់ពុកម៉ែ ពូមីង បងប្អូនដែលជាអតិថិជនគម្រោង ឡេង ណាវ៉ាត្រា ព្រះប្រសប់ ដែលមានទីតាំងស្ថិតនៅភូមិស្វាយ និងភូមិពោធ៍ ឃុំស្វាយពោធ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

នេះជាថ្ងៃទី១ នៃការទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិពីអតិថិជនចាប់ពីថ្ងៃទី២១ ដល់ថ្ងទី២៤ ខែមេសា ឆ្នាំ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ។ ទីតាំង​ ៖ នៅសាលប្រជុំ៣៨៦ ជាន់ទី១ នៃទីស្តីការប្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសជម្រាបជូន បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីតផ្ទះសំណាក់ផ្សារកណ្តាល ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៤៨ កែងផ្លូវលេខ១៣ ភូមិ៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

អញ្ជើញចូលរួមធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋរស់នៅក្នុងអគារនេះ រយះពេល២ថ្ងៃ ទៅទីតាំងនិងពេលវេលាដូចខាងក្រោម៖ ទីតាំង៖ នៅអគារអតីតផ្ទះសំណាក់ផ្សារកណ្តាល ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៤៨ កែងផ្លូវលេខ១៣ ភូមិ៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលវេលា៖ ចាប់ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក ដល់វេលាម៉ោង ១៦:៣០នាទី សូមបងប្អូនប្រជាពលរដ្ឋក្នុងទីតាំងខាងលើចូលរួមនិងផ្តល់ឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីជូនដំណឹង។

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំអឌ្ឍមាសទី១ ខែមេសា ដើម្បីបូកសរុបលទ្ធផលការងារ និងដាក់ចេញនូវទិសដៅសំខាន់ៗសម្រាប់អនុវត្តបន្ត

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំអឌ្ឍមាសទី១ ខែមេសា តាមរយៈប្រព័ន្ធអនឡាញ Zoom នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរចំពោះ គ្រប់អនុគណៈកម្មការរៀបចំកម្មវិធីសង្ក្រាន្តខេត្តកណ្ដាល មន្ត្រីរាជការ និងមន្ទីរជុំវិញខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីសង្ក្រាន្តខេត្ត បានយ៉ាងល្អប្រសើរសម្រាប់បង្កភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត។ ចំពោះការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងកម្មវិធីសង្ក្រាន្តនេះក៏បានល្អប្រសើរផងដែរដោយមិនមានបញ្ហាកើតឡើងណាមួយដែលគួរឱ្យកត់សម្គាល់ឡើយ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់កម្លាំងមានសមត្ថកិច្ចត្រូវបន្តមានវិធានការរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់តាមដងផ្លូវសាលារៀនដើម្បីបន្តកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អាជ្ញាធរទាំង១៣ ក្រុង-ស្រុក ត្រូវបន្តដាក់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗ ក្នុងមូលដ្ឋានរបស់ខ្លួន ទន្ទឹមនឹងនេះកងកម្លាំងមានសមត្ថកិច្ចត្រូវដាក់សាជីចរាចរណ៍…

កម្លាំងចម្រុះខេត្តមណ្ឌលគិរី បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យ ឃាត់ខ្លួនជនបរទេស២៦២នាក់ ក្នុងនោះមានជនជាតិថៃ៥៨នាក់

(មណ្ឌលគិរី)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរីដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបដ៏ធំមួយ ឆ្មក់ចូលឆែកឆេរទីតាំងអគារពាណិជ្ជកម្មចិនមណ្ឌលគិរី របស់ក្រុមហ៊ុន មុងទ័រជាលី សេងមៅឆេង ស្ថិតនៅ ក្រុងសែនមនោរម្យ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីមានការសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ប្រតិបត្តិការនេះដំបូងឡើយធ្វើឡើងតាមសំណើអន្តរាគមន៍របស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដើម្បីស្វែងរកជនជាតិឥណ្ឌា។ ប៉ុន្តែនៅពេលចុះអនុវត្តផ្ទាល់ កម្លាំងនគរបាលខេត្តបានរកឃើញមានការប្រមូលផ្តុំស្នាក់នៅពីសំណាក់ជនបរទេសយ៉ាងច្រើនកុះករ ទើបឈានដល់ការសម្រេចចិត្តឆែកឆេរជាក់ស្តែងតែម្តង។ ជាលទ្ធផលអាជ្ញាធរបានរកឃើញជនបរទេសសរុបចំនួន ២៦២នាក់ (ស្រី្ត ៤៧នាក់) មាន៩ សញ្ជាតិ រួមមានៈ ចិន១៣៥នាក់ (ស្ត្រី២នាក់) ថៃ៥៨នាក់(ស្រ្តី២៧នាក់…

ម្ដេចធិបតី នាយករដ្ឋមន្ត្រី ចូលរួមបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) ។

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាននូវបណ្តាញផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្រ ដែលនឹងតភ្ជាប់បណ្តាញនៃការដឹកជញ្ជូនរវាងផ្លូវទន្លេ និងផ្លូវសមុទ្រជាមួយឆន្ទៈ និងមនសិកា “ឧត្តមនិយម”​ ផលប្រយោជន៍ជាតិ និងប្រជាជន។ ជាមួយគ្នានេះដែរ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន​ សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងប្រទេស និងឯករាជ្យនយោបាយ លើការដឹកជញ្ជូនផ្លូវទឹក ដោយបានគិតគូរគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពយុទ្ធសាស្ត្រ បច្ចេកទេស និងថវិកា។ គម្រោងនេះ គឺជាការស្តារឡើងវិញនូវផ្លូវទឹក ដែលបុព្វបុរសខ្មែរយើង ធ្លាប់បានប្រើប្រាស់តាំងពីសម័យបុរេប្រវត្តិ គឺប្រមាណជាង…

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ សូមថ្លែងអំណរគុណបងប្អូនមន្ត្រីរាជការជានិវត្តជនដែលជាអ្នកត្រួសត្រាយផ្លូវសម្រាប់ឱ្យយើងសម្រេចបាននូវសមិទ្ធិផលជាច្រើនសម្រាប់សង្គមជាតិ។

នេះជាប្រសាសន៍លេីកឡេីងរបស់​ ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាថ្ងៃ​ទី៩ ខែមេសា ឆ្នាំ​២០២៦

សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនផ្នែកសាងសង់របស់ចិន ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ សូមបញ្ជាក់ថា ក្រុមហ៊ុន China Communications Construction Company (CCCC) គឺជាក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសចិន ក្នុងវិស័យវិស្វកម្ម…

តម្លៃសេវាកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ពេលបច្ចុប្បន្ន គឺក្រុមហ៊ុនចាប់ផ្តើមអនុវត្តតាមសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របពេលដែលតម្លៃប្រេងម៉ាស៊ូតឡើងថ្លៃខ្ពង់ខ្លាំង!

ក្រោយពីមានការលើកឡើងពីតម្លៃនៃការឆ្លងស្រឡាង គឺជាភាពជាក់ស្តែងស្របពេលដែលទើបតែអនុវត្តតាមតម្លៃសៀវភៅបន្ទុក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តាមពិតក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានជួយសម្រួលជួយប្រជាពលរដ្ឋតាំងពីឆ្នាំ២០០៩ មកម្លេះ ដោយក្រុមហ៊ុនយកតែមនុស្សម្នាក់៥០០៛ ម៉ូតូ១គ្រឿងតែ៥០០៛ ដោយកំណត់ក្នុងសៀវភៅបន្ទុកមនុស្សម្នាក់ត្រូវយក៨០០៛ និងម៉ូតូ១គ្រឿង៧០០៛។ ជាច្រើនឆ្នាំកន្លងមកគឺជាការជួយសម្រួលជូនប្រជាពលរដ្ឋ ទើបតែតម្លៃប្រេងម៉ាស៊ូតមានការហក់ឡើងខ្ពស់ខ្លាំង ទើបក្រុមហ៊ុនបង្ខំចិត្តយកតម្លៃតាមសៀវភៅបន្ទុក។ ហើយចំពោះសំបុត្រឆ្លងស្រឡាង កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ដូចការលើកឡើងរបស់សាធារណជន និងបងប្អូនអ្នកសារព័ត៌មាន គឺជាកំហុសដោយអចេតនា របស់បុគ្គលិកកំពុងចម្លងដែលយកសំបុត្រចាស់មកប្រើការ ខណៈដែលក្រុមហ៊ុនបានធ្វើសេចក្តីជូនដំណឹងអំពីការអនុវត្តយកតម្លៃតាមសៀវភៅបន្ទុក តាមរយៈផេកផ្លូវការរបស់ក្រុមហ៊ុនកំពុងចម្លងភ្នំពេញ-អរិយក្សត្រ ដោយពុំមានការលាក់លៀមនោះឡើយ។ អាស្រ័យដូចបានជម្រាបជូនខាងលើសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមស្រឡាងចម្លងទទួលជ្រាបជាព៌ត៌មាន និងមានការយោគយល់។ សូមអរគុណ!

យោងទៅតាមពិធីសំណេះសំណាលនិងចែកអង្ករជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦

ទន្ទឹមនឹងការជួយតម្រែតម្រង់ទិសក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតក៍បានផ្តោតលើការពង្រឹងស្ថេរភាពជីវភាពគ្រួសារ ជូនចំពោះបងប្អូនដែលមានជីវភាពលំបាក។ ——————————- នេះបេីយោងទៅតាមពិធីសំណេះសំណាលនិងចែកអង្ករជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៦