ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២០៨៨ បណ្ណ នៅភូមិបឹងជុំ ភូមិភ្នំតូច ភូមិទឹកចេញ ភូមិដូនលយ ភូមិបឹងតាព្រហ្មនៃសង្កាត់បឹងតាព្រហ្ម និងភូមិអូរជ្រៅ ភូមិស្រែចាមក្រោម ភូមិស្រែចាមលើ ភូមិស្រែក្នុងនៃសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ពិធីចែកបណ្ណនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២១…
Author: cktvoline
ក្រុមការងារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោកសុំ មនោរម្យ នាយករងខុទ្ទការល័យ បានដឹកនាំកិច្ចប្រជុំដោះស្រាយ និងចុះពិនិត្យទីតាំងជាក់ស្តែង ពាក់ព័ន្ធនឹងការលក់-ទិញផ្ទះ និង/ឬដីឡូតិ៍នៃគម្រោង ឡេង ណាវ៉ាត្រា ស្ថិតនៅឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យស្ថានភាព និងស្វែងរកដំណោះស្រាយ។
ក្រុមការងារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោកសុំ មនោរម្យ នាយករងខុទ្ទការល័យ បានដឹកនាំកិច្ចប្រជុំដោះស្រាយ និងចុះពិនិត្យទីតាំងជាក់ស្តែង ពាក់ព័ន្ធនឹងការលក់-ទិញផ្ទះ និង/ឬដីឡូតិ៍នៃគម្រោង ឡេង ណាវ៉ាត្រា ស្ថិតនៅឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យស្ថានភាព និងស្វែងរកដំណោះស្រាយ។ កិច្ចប្រជុំនេះមានការចូលរួមពីលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង មន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តកណ្តាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១២ ៦៨៣ នៃ១៣ភូមិ ស្ថិតនៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តកណ្តាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១២ ៦៨៣ នៃ១៣ភូមិ ស្ថិតនៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ពិធីចែកបណ្ណនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន, ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅក្នុងបរិវេណសាលាស្រុកកៀនស្វាយ ខេត្តកណ្តាល។ សូមជម្រាបជូនថា ករណីបងប្អូនដែលមានបណ្ណកម្មសិទ្ធិដូចមាននៅទីតាំងខាងលើ អាចអញ្ជើញមកទទួលបណ្ណពីការិយាល័យច្រកចេញចូលតែមួយរបស់សាលាស្រុកកៀនស្វាយនៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការបាន៕…
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុចុះពិនិត្យមេីលស្ថានភាពសាលាបឋមសិក្សាផ្សារលេី ក្នុងសង្កាត់លេខ២ បន្ទាប់ពីបានកែលម្អ តាមការស្នើសុំរបស់សហគមន៍សាលារៀន ដើម្បីបង្កើនបរិយាកាសសិក្សា
នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវរដ្ឋលេខាធិការ សេង សុមេត្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ អញ្ចើញចុះពិនិត្យមេីលស្ថានភាពសាលាបឋមសិក្សាផ្សារលេី ក្នុងសង្កាត់លេខ២ បន្ទាប់ពីបានកែលម្អ តាមការស្នើសុំរបស់សហគមន៍សាលារៀន ដើម្បីបង្កើនបរិយាកាសសិក្សា សម្រាប់ក្មួយៗសិស្សានុសិស្សឱ្យកាន់តែប្រសើរឡើង នៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង ១២០០ ម៉ែត្រ ស្ថិតនៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប។
លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ និងជានាយករងខុទ្ទកាល័យក្រសួង ដ.ន.ស បានដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង ១២០០ ម៉ែត្រ ស្ថិតនៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប។ គម្រោងនេះ បានធ្វើឱ្យបងប្អនប្រជាជនមូលដ្ឋានមានក្តីរំភើបសប្បាយរីករាយ ពោរពេញដោយក្តីសង្ឃឹម និងស្នាមញញឹម ដោយសង្ឃឹមថាសមិទ្ធផលថ្មីនេះ នឹងផ្តល់ជាផ្លែផ្កាដ៏សំខាន់ក្នុងការជួយទ្រទ្រង់ដល់ការរស់នៅ និងលើកស្ទួយជីវភាពរបស់បងប្អូននៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសដ៏វិសេសវិសាលនៃថ្ងៃខួបកំណើត គម្រប់ខួប៤៥ ឈានចូល៤៦ឆ្នាំ🎉 ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមគ្រួសារកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ សូមគោរពជូនពរជូនចំពោះ ឯកឧត្ដម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាធានីភ្នំពេញ សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។
ក្នុងឱកាសដ៏វិសេសវិសាលនៃថ្ងៃខួបកំណើត គម្រប់ខួប៤៥ ឈានចូល៤៦ឆ្នាំ🎉 ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមគ្រួសារកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ សូមគោរពជូនពរជូនចំពោះ ឯកឧត្ដម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាធានីភ្នំពេញ សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។
កម្ពុជាទាត់ចោលការផ្សាយរបស់កាសែតថៃ ដែលចោទទាំងបំពានថា ទាហានកម្ពុជាបាញ់ M79 ចូលទីតាំងទាហានថៃទល់មុខវាលឥន្ទ្រី ខេត្តព្រះវិហារ
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ បានប្រកាសច្រានចោលទាំងស្រុង និងយ៉ាងដាច់ខាតចំពោះការចោទប្រកាន់របស់សារព័ត៌មានថៃមួយចំនួន ដែលនៅតែបន្តចុះផ្សាយព័ត៌មានមិនពិត ចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា បានបាញ់កាំភ្លើង M79 ចូលទីតាំងយោធាថៃ នៅភូមិសាស្រ្តទល់មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហារ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ដូចនេះថា «នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មានថៃមួយចំនួននៅតែបន្តចុះផ្សាយព័ត៌មានមិនពិត ចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា«បានបាញ់កាំភ្លើង M79 ចូលទីតាំងយោធាថៃ នៅភូមិសាស្រ្តទល់មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហារ»។…
កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខឱ្យកាន់តែរឹងមាំ
នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក Vanthong KONGMANY រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមថា ឡាវ និងកម្ពុជា គឺជាប្រទេសជិតខាងដ៏ល្អនឹងគ្នា ដែលមានប្រពៃណី និងទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា ហើយប្រជាជននៃប្រទេសទាំងពីរក៏មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាយូរលង់ណាស់មកហើយ។ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា…
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៤បណ្ណ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីអាងទឹកចំនួន ១៤បណ្ណ ក្នុងភូមិសាស្ត្រខេត្តកែប ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញជូនបងប្អូនប្រជាពលរដ្ឋ និងក្រសួងធនធានទឹក និងឧតុនិយមតាមការស្នេីសុំ តាមរយៈការប្រើប្រាស់យន្តការសេវាសាធារណៈរហ័ស (Express Service)
តាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ និងក្រសួងធនធានទឹក និងឧតុនិយម ដែលបានដាក់ឯកសារតាមរយៈច្រកចេញចូលតែមួយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយប្រើប្រាស់យន្តការសេវាសាធារណៈរហ័ស (Express Service) ក្រសួងបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីក្នុងខេត្តកែប ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២៤បណ្ណ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីអាងទឹកក្នុងភូមិសាស្ត្រខេត្តកែប ចំនួន ១៤បណ្ណ ជូនក្រសួងធនធានទឹក និងឧតុនិយម។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះការដាក់ចេញសេវាលឿនរហ័សក្នុងការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីបញ្ចៀសភាពថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ និងផ្តល់យោបល់ឱ្យដាក់សេវានេះ ជា “សេវាចាំបាច់”។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះការដាក់ចេញសេវាលឿនរហ័សក្នុងការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីបញ្ចៀសភាពថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ និងផ្តល់យោបល់ឱ្យដាក់សេវានេះ ជា “សេវាចាំបាច់”។ ពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត- និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត និងខេត្តកែប នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។
