ទាក់ទងទៅនឹងការធ្វើដំណើរឆ្លងកាត់សាឡាង ភ្នំពេញ-អរិយក្សត្រ នេះគឺខ្ងុំបានសរសេររៀបរាប់ថា ការឡើងថ្លៃនេះគឺឡើងមុនចូលឆ្នាំទេដឹង ព្រោះនៅក្នុងសំបុត្រដាក់តែ(១០០០រៀល)សោះហ្នឹង ពេលដែលខ្ញុំផុសតាមបណ្តាញសង្គម(Facebook)បានប្រហែលជា០៥នាទី លោក ចាន់ តារា អភិបាលក្រុងអរិក្សត្រ ក៏បានឆាតមកខ្ញុំថា ដោយសារតម្លៃប្រេងឡើងថ្លៃ មិនមែនដោយសារចូលឆ្នាំទេបង ហើយខ្ញុំក៏តបទៅលោកអភិបាលក្រុងវិញថា ប័ណ្ណភាស៊ីចេញដោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ អ្នកជិះម៉ូតូឆ្លងកាត់មួយនាក់តែ(១០០រៀល)នោះទេ ហើយពេលនោះផងដែរខ្ងុំក៏បានតបជាមួយលោកអភិបាល នៅវេលាម៉ោង ៦ៈ២៤ នាទីល្ងាច ហើយនៅវេលាម៉ោង ៨ៈ០៨នាទី ខ្ញុំបាទក៏បានបាញ់ប័ណ្ណភាស៊ីទៅតាមឆាតរបស់លោកអភិបាល លោកក៏បានតបវិញថា ទទួលបានហើយខ្ញុំនឹងប្រាប់គាត់។
គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់ខ្ញុំនេះគឺមិនសំដៅទៅលើការឡើងថ្លៃនោះទេ គឺចង់ផ្តោតទៅលើហេតុអ្វីតម្លៃក្នុងតារាងខុសពីប័ណ្ណភាស៊ី?
ហើយហេតុអ្វីបុគ្គលិកចាំទទួលលុយពីអ្នកធ្វើដំណើរក្នុងតម្លៃផ្សេងទៅនឹងតារាង និងប័ណ្ណភាស៊ី?
សរុបសេចក្តីមក ខ្ញុំមិនផ្តោតទៅលើការឡើងថ្លៃនោះទេ គឺខ្ញុំគ្រាន់តែចង់ដឹងថា ហេតុអ្វីតម្លៃក្នុងតារាង តម្លៃទារភាស៊ី និងបុគ្គលិកចាំយកលុយពីអ្នកធ្វើដំណើរមានតម្លៃខុសគ្នា?


