រដ្ឋបាលក្រុងអរិយក្សត្រចុះផ្អាកការដ្ឋានសាងសង់សំណង់មួយកន្លែងដែលមិនមានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវ!

ក្រុមការងាររដ្ឋបាលក្រុងអរិយក្សត្រ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ជា ហ៊ោ អភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ បានចុះផ្អាកការដ្ឋានសាងសង់មួយកន្លែង មានទីតាំងនៅ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ដែលមិនមានលិខិតអនុញ្ញាតត្រឹមត្រូវ។

កន្លងមក រដ្ឋបាលក្រុងអរិយក្សត្របានចុះណែនាំ និងចេញសេចក្តីជូនដំណឹងជាច្រើនលើក ដើម្បីឱ្យម្ចាស់សំណង់ផ្អាកការដ្ឋាន និងរក្សាស្ថានភាពដើមជាបណ្ដោះអាសន្ន ប៉ុន្តែម្ចាស់សំណង់នៅតែបន្តអំពើរឹងរូស មិនអនុវត្តតាមការណែនាំ និងបន្តសាងសង់ដោយលួចលាក់ ជាមួយគ្នានេះ រដ្ឋបាលក្រុងអរិយក្សត្របានដាក់វិធានការ និងបញ្ជាឱ្យផ្អាកសកម្មភាពសាងសង់ភ្លាមៗ ប្រសិនបើម្ចាស់សំណង់នៅតែមិនសហការណ៍ អាជ្ញាធរនឹងអនុវត្តវិធានការរដ្ឋបាលរុះរើ ដោយមិនទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់សម្ភារៈណាមួយឡើយ ព្រមទាំងអាចបន្តនីតិវិធីច្បាប់ ដោយបញ្ជូនសំណុំរឿងទៅតុលាការផងដែរ។

រដ្ឋបាលក្រុងអរិយក្សត្រ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់គម្រោងសំណង់ទាំងអស់ សូមគោរពនីតិវិធីច្បាប់ ធ្វើការស្នើសុំអនុញ្ញាតឱ្យបានត្រឹមត្រូវ មុននឹងចាប់ផ្តើមសាងសង់ ដើម្បីចៀសវាងការប្រឈមមុខនឹងវិធានការផ្លូវច្បាប់ និងការខាតបង់អនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *