ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៦

ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀល ថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ នៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីជាន់ខ្ពស់ផងដែរ ។ សូមគូសបញ្ជាក់ថា សន្និបាតឆ្នាំ២០២៥នេះ គ្រោងនឹងរៀបចំរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយនឹងមានអ្នកចូលរួមប្រមាណ ៥០០ នាក់ រួមមានថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ ប្រធានលេខាធិការដ្ឋាន តំណាងក្រឡាបញ្ជី និងតំណាងអង្គភាពអាជ្ញាសាលា នៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់។

Leave a Reply

Your email address will not be published. Required fields are marked *