សេវាចាំបាច់!

ស្តារ និងថែទាំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន គឺជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីបម្រើឧត្តមប្រយោជន៍ទាំងអស់គ្នា។ កែប, ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦

ផ្ទុះរឿងយកដីសាលារបស់រដ្ឋ ទៅកាត់ឆ្វៀលឱ្យក្លាយជាកម្មសិទ្ធិឯកជន អស់មួយកំណាត់ខាងក្រោយ ខណៈលោក ចេង ឌីណា បញ្ជាក់ថាកំពុងស្រាវជ្រាវ!

(កណ្តាល)÷ ដីសាលាបឋមសិក្សាកំពង់ចម្លង ដែលស្ថិតនៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ត្រូវបានគេដឹងច្បាស់ថាត្រូវបានកាត់ឆ្វៀលចេញទៅជាកម្មសិទ្ធឯកជន។ វាជារឿងដែលមិនអាចទៅរួច ដែលអាចយកដីសាលារៀនរបស់រដ្ឋ កាត់ឆ្វៀលប្រែក្លាយទៅជាកម្មសិទ្ធិឯកជន ដែលយើងមិនដឹងថាមាននីតិវិធីបែបណានោះទេ? ដែលដីនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។ ក្នុងករណីនេះភ្នាក់ងារបស់យើងបានធ្វើការទំនាក់ទំនងទៅលោក ឡេង ទី មេភូមិកំពង់ចម្លង តែលោកមិនលើកទូរស័ព្ទ ចំណែកលោក ចែ ងួន ជំទប់ទី១នៃឃ៉ំកំពង់ចម្លង លោកបានប្រាប់ថាលោកមិនបានដឹងនោះទេ។ ចំណែកលោក សន សឿន មេឃ៉ំកំពង់ចម្លង បានប្រាប់អ្នកសារព័ត៌មានឳ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដា…

តើលោក វ៉ា ស្រឿន ប្រធានការិយាល័យគាំពារបរិស្ថាន ជានរណាឱ្យប្រាកដ? ប្រភពព័ត៌មានពីក្រុមហ៊ុនដេញថ្លៃបង្ហើបប្រាប់អ្នកសារព័ត៌មានយើងខ្ញុំ

(ខេត្តសៀមរាប)÷ ប្រភពព័ត៌មានពីក្រុមហ៊ុនមួយចំនួនលើកឡើងថា នៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោយពេលគម្រោងចាប់ផ្តើមអនុវត្ត និងមានការចុះពិនិត្យគុណភាពផ្លូវ គេបានឃើញលោក វ៉ា ស្រឿន ដែលត្រូវបានគេស្គាល់ថាជា ប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកំពង់ចាម ចូលរួមពិនិត្យការដ្ឋាន។ ករណីនេះបានធ្វើឱ្យក្រុមហ៊ុនខ្លះមានចម្ងល់ថា តើលោក វ៉ា ស្រឿន មានទំនាក់ទំនង ឬពាក់ព័ន្ធអ្វីជាមួយលោក សុង ហុកឈូង និងក្រុមហ៊ុន យ៉ាដេត ខនស្ត្រាក់សិន ឬយ៉ាងណា?បានជាតំណាងក្រុមហ៊ុន យ៉ាដេតខនស្ត្រាក់សិន តែងតែបង្ហាញ អាកប្បកិរិយា ក្អេងក្អាង…

សាលារៀនបឋមសិក្សាផ្សារលើ ជាគំរូសាលារៀនដ៏ល្អ ដែលបានប្រើប្រាស់មុខងារនៃស្ថាបត្យកម្មបៃតង និងការរចនាប្រកបដោយចីរភាព

សាលារៀនបឋមសិក្សាផ្សារលើ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាគំរូសាលារៀនដ៏ល្អ ដែលបានប្រើប្រាស់មុខងារនៃស្ថាបត្យកម្មបៃតង និងការរចនាប្រកបដោយចីរភាព។ បរិយាកាសសិក្សា ពិតជាជះឥទ្ធិពលយ៉ាងច្រើនដល់ការសិក្សារបស់សិស្សានុសិស្ស។ ដូច្នេះ ការជ្រើសយកស្ថាបត្យកម្មដ៏ត្រឹមត្រូវមួយ ដើម្បីរចនាសាលា ពិតជាមានសារសំខាន់អស្ចារ្យ ក្នុងការលើកស្ទួយគុណភាពអប់រំ។

អតិថិជនដែលបានទិញផ្ទះនិងដីឡត៍ របស់គម្រោង ឡេង ណាវ៉ាត្រា ជ្រែ១០០ និងគម្រោងផ្លូវជាតិលេខ ៦អា ដែលមានទីតាំងស្ថិតនៅ ភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានមកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៤

អតិថិជនដែលបានទិញផ្ទះនិងដីឡត៍ របស់គម្រោង ឡេង ណាវ៉ាត្រា ជ្រែ១០០ និងគម្រោងផ្លូវជាតិលេខ ៦អា ដែលមានទីតាំងស្ថិតនៅ ភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានមកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៤ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តកណ្តាល និង វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១៣៩១បណ្ណទៀតដែលអតិថិជនបានបង់ប្រាក់គ្រប់ ១០០% និងបន្តចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ជារៀងរាល់ម៉ោងធ្វើការ។ ទីតាំង៖…

ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានសំណង់ ក្រសួង ដ.ន.ស បានចុះត្រួតពិនិត្យ និងសម្រង់ប្លង់គ្រឿងផ្គុំសំណង់ដែលប្រជាពលរដ្ឋកំពុងរស់នៅ អាស្រ័យផល និងប្រកបអាជីវកម្ម មានសភាពចាស់ទ្រុឌទ្រោមចំនួន២ ទីតាំង​ ក្នុង ខណ្ឌដូនពេញ​ និងខណ្ឌ៧មករា រាជធានីភ្នំពេញ

នាថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២៦ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានសំណង់ ក្រសួង ដ.ន.ស ដឹកនាំដោយលោក សេក សំខេមរា បានចុះត្រួតពិនិត្យ និងសម្រង់ប្លង់គ្រឿងផ្គុំសំណង់ដែលប្រជាពលរដ្ឋកំពុងរស់នៅ អាស្រ័យផល និងប្រកបអាជីវកម្ម មានសភាពចាស់ទ្រុឌទ្រោមចំនួន២ ទីតាំង៖ អគារលេខ១៧ (ទល់មុខផែថ្ម) ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងអគារលេខ៨៦ (ផ្ទះខាត់ សុឃីម) ស្ថិតនៅ សង្កាត់វាលរង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាណែនាំស្តីពី «ការប្រើប្រាស់កញ្ចប់ថវិកាឃុំ/សង្កាត់ និងការលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងការវិភាជន៍កញ្ចប់ថវិកាឃុំ/សង្កាត់ ដើម្បីគាំទ្រសកម្មភាពអភិរក្សធនធានធម្មជាតិ/ជលផល និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍នៅមូលដ្ឋាន» ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប។

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ និងមន្ត្រីជំនាញជាច្រើនរូប នាថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២៦។

ឡោមព័ទ្ធទាំងយប់! ក្រុមអ្នកមកលេងមណ្ឌលគិរី ៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន

មណ្ឌលគិរី៖ ក្រុមបុរស-ស្ត្រីចំនួន ៧នាក់ ក្នុងនោះមានស្ត្រី ៣នាក់ ត្រូវបានកម្លាំងនគរបាលក្រុងសែនមនោរម្យ ធ្វើការឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យជួបជុំប្រើប្រាស់គ្រឿងញៀនមួយកន្លែង នៅរីសតមួយក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ កាលពីរាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោយសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងបានស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបជាក់ស្តែង។ ក្នុងនោះ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន ព្រមទាំងរថយន្ត ទូរសព្ទដៃ កុំព្យូទ័រ និងសម្ភារៈមួយចំនួនទៀត ដែលត្រូវបានដកហូតទុកជាវត្ថុតាង។ តាមការបញ្ជាក់ពីសមត្ថកិច្ច ជនសង្ស័យទាំងអស់មិនមែនជាប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីនោះទេ ដោយពួកគេបានធ្វើដំណើរមកពីបណ្តាខេត្ត-រាជធានីផ្សេងៗ និងណាត់ជួបជុំគ្នានៅទីតាំងខាងលើ។ បច្ចុប្បន្ន ជនសង្ស័យទាំង ៧នាក់ រួមទាំងវត្ថុតាង…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីសំណង់។

នាថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីសំណង់។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម តឹករ៉េត សំរេច ក្នុងពិធីបើក និងឯកឧត្តមរដ្ឋលេខាធិការ ឡៅ ទិព្វសីហា ក្នុងពិធីបិទ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា ថ្នាក់ដឹកនាំមន្ទីរ ដ.ន.ស.ស. រាជធានី-ខេត្តទាំង២៥ សមាគមវិជ្ជាជីវៈពាក់ព័ន្ធ ក្រុមហ៊ុនក្នុងវិស័យសំណង់ និងអ្នកជំនាញ សរុបចំនួន ២៧៨នាក់។

ឫស្សី គឺជាគ្រឿងបង្គុំសំណង់ដែលមានមានសារៈសំខាន់ និងគុណប្រយោជន៍ ក្នុងវិស័យសំណង់

សូមគូសបញ្ជាក់ថា នៅកម្ពុជាយើង មានឫស្សីប្រមាណពី ៥០-១០០ ពូជ ហើយឫស្សីនីមួយៗ មានសារៈសំខាន់ និងគុណប្រយោជន៏រៀងៗខ្លួន។