ស្មារតីកីឡានាំមកនូវសាមគ្គីភាព ភាតរភាព និងសុខភាព ដែលជាបេសកកម្ម និងចក្ខុវិស័យរបស់កម្មវិធីកីឡា ស.ស.យ.ក. រាជធានីភ្នំពេញ តែងតែផ្តោតយកចិត្តទុកដាក់ និងអនុវត្តជាប់ជាប្រចាំ។ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
ថវិកាចំនួន២២.០០០.០០០ (ម្ភៃពីរលាន) រៀលត្រូវបាននាំយកចូលរួមឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជាដោយរុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននាំយកថវិកាដែលប្រមូលបានពីការចូលរួមបរិច្ចាគរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ នៃក្រសួង ព្រមទាំងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ-ខេត្ត ដើម្បីចូលរួមឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកាដែលបានបរិច្ចាគមានចំនួនសរុប ២២.០០០.០០០ (ម្ភៃពីរលាន) រៀល។
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន
នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន អំឡុងពេល នៃការអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប
នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប ដើម្បីតាមដាននូវវឌ្ឍនភាពការងារ ស្តាប់នូវបញ្ហាប្រឈម និងសំណូមពររបស់មន្ត្រីជំនាញ ក្នុងគោលបំណងប្រមូលធាតុចូល និងដើម្បីផ្តល់អនុសាសន៍ លើការដោះស្រាយនូវបញ្ហាប្រឈមនានា ក្នុងទិសដៅឈានទៅរកការបិទបញ្ចប់ការងារចុះបញ្ជីដីបង្ហើយនាពេលដ៏ខ្លីខាងមុខ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំសហគមន៍ឥស្លាមនៅកម្ពុជា ក្រុមហ៊ុនស៊ូកាកូអ៊ីន និងសណ្ឋាគារភ្នំពេញ បានឯកភាពគ្នាលើការបើកតម្រាយផ្លូវពីផ្លូវR4 តភ្ជាប់ពីតំបន់បឹងកក់ មកមហាវិថីព្រះមុនីវង្សដើម្បីសម្រួលដល់ចរាចរណ៍ និងកាត់បន្ថយការកកស្ទះ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំសហគមន៍ឥស្លាមនៅកម្ពុជា ក្រុមហ៊ុនស៊ូកាកូអ៊ីន និងសណ្ឋាគារភ្នំពេញ បានឯកភាពគ្នាលើការបើកតម្រាយផ្លូវពីផ្លូវR4 តភ្ជាប់ពីតំបន់បឹងកក់ មកមហាវិថីព្រះមុនីវង្សដើម្បីសម្រួលដល់ចរាចរណ៍ និងកាត់បន្ថយការកកស្ទះ។ នេះបើយោងទៅតាមកិច្ចពិភាក្សាអំពីការបើកផ្លូវR4 តភ្ជាប់ពីតំបន់បឹងកក់ មកមហាវិថីព្រះមុនីវង្ស នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ណែនាំដល់ការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយមន្ទីរជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា ត្រូវបញ្ជៀសឱ្យបានកុំឱ្យនូវកកស្ទះឯកសារ នៅពេលដែលប្រជាពលរដ្ឋបានមកស្នើសុំក្នុងការផ្ដល់សេវា តាមយន្តការការិយាល័យច្រកចេញចូលតែមួយ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានធ្វើការណែនាំបែបនេះ ក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារផ្តល់សេវាតាមយន្តការច្រក ចេញចូលតែមួយខេត្ត កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់អត់ច្បាប់ និងកិច្ចប្រជុំការជំរុញការងារចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅផ្សារប្រជុំសាលាខេត្តកណ្ដាល។
