អបអរសាទរ! ខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណេីតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥)

លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង រួមជាមួយ លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុង អភិបាលរងក្រុង កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការនៃរដ្ឋបាលក្រុងអរិយក្សត្រ បានប្រារព្ធមីទ្ទីញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណេីតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥) ស្ថិតនៅបរិវេនសាលាក្រុងអរិយក្សត្រ ខេត្តកណ្តាល។

កូនចៅ ចៅទួត ចងចាំជានិច្ចព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមនៃព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *