រសៀលថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោក វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានចុះទីតាំងជាក់ស្តែងដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន ត្រង់ចំណុចបណ្តោយព្រំដែនលេខ៤៧ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ Tuesday Afternoon, 26 August 2025 The Interim…
ខេត្តកំពត បាននិងកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការវិនិយោគសាធារណៈនៅលើទឹក ភ្លើង ផ្លូវ។ ក្នុងការអនុវត្តដ៏ត្រឹមត្រូវ និងជោគជ័យនេះគឺខេត្តបានយកយន្តការតាមរយៈមូលនិធិឃុំជាពិសេស ជាគោលក្នុងការអនុវត្ត ដើម្បីសម្រេចបានទៅតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
———————————— ដើម្បីបំពេញបន្ថែម និងពន្លឿនការងារនេះ ក្រុមការងាររាជរដ្ឋាភិបាលបានណែនាំឱ្យខេត្តពង្រីកភាពជាដៃគូ ជាមួយនឹងគម្រោងផ្សេងៗដូចជា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED III) គម្រោងដែលរៀបរៀងតាមរយៈអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាបន្តទៀត ដើម្បីបំពេញបន្ថែម និងពន្លឿនការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខេត្ត។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្ដបន្ដ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដកំពត នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីជប់លៀងអបអរសាទរខួបលើកទី៨០ ទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ល្ងាចថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីជប់លៀងអបអរសាទរខួបលើកទី៨០ ទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន មិញវ៉ូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម…
លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។
តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។ ប្រសិនបើការចុះផ្សាយរបស់កាសែត ជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទី ជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់ គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់? According to a recent report by a Thai newspaper, the…
សម្តេចបវរធិបតី អញ្ជើញដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១៨ សីហា ២០២៥ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង ដើម្បីគោរពទូលថ្វាយអំពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរក្នុងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ និងវិស័យសំខាន់ៗដទៃទៀត។
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខយោធិនកងពលតូចថ្មេីរជេីងលេខ៤២ និងតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ
ថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខយោធិនកងពលតូចថ្មេីរជេីងលេខ៤២ និងតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ ព្រមទាំង បានបន្តចុះសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅគិលានដ្ឋានកងពលតូចលេខ៤២ ដែលរងរបួស និងមានជំងឺមកពីមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ នៃការឈ្លានពាន និងជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម នាយឧត្តមសេនីយ៍…
ថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥
(រាជធានីភ្នំពេញ): ដោយបានការអនុញ្ញាតជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Regis Savioz នាយកថ្នាក់តំបន់ទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។ – អរគុណសន្តិភាព ! – អរគុណនយោបាយឈ្នះឈ្នះ ! – ដឹងគុណស្ថាបនិក…
ក្រុមការងារអន្តរក្រសួងដែលមានក្រសួងសេដ្ថកិច្ចនឹងហិរញ្ញវត្ថុ ក្រសួងសាធារណការនឹងដឹកជញ្ជូន តំណាងក្រុមហ៑ុនសាងសងស្ពានមិត្តភាពកម្ពុជា កូរ៉េ
នៅព្រឹកថ្ងៃទី13 ខែសីហាឆ្នាំ2025 ក្រុមការងារអន្តរក្រសួងដែលមានក្រសួងសេដ្ថកិច្ចនឹងហិរញ្ញវត្ថុ ក្រសួងសាធារណការនឹងដឹកជញ្ជូន តំណាងក្រុមហ៑ុនសាងសងស្ពានមិត្តភាពកម្ពុជា កូរ៉េ រួមទាំងមន្ត្រីនៃសាលាខេត្តកណ្ដាល រួមទាំងមន្ត្រីជំនាញសូរិយោដីនឹងភូមិបាលក្រុងអរិយក្សត្ររួមទាំងអាជ្ញាធរសង្កាត់អរិយក្សត្រ បានចុចពុងបោះបង្គោលនឹងបាញ់ថ្នាំដេីម្បីកំណត់ស្វែងរកទីតាំងដែលរងផលប៉ះពាល់នៃការសាងសង់ស្ពាននេះផងដែល សូមរំលឹកថា កាលពីថ្ងៃទី12 ខែសីហា ឆ្នាំ2025តំណាងខាងក្រសួងសេដ្ដកិច្ចនឹងហិរញ្ញវត្ថុក្នុងការដោះស្រាយផលប៉ះពាល់រួមជាមួយនឹង លោកចាន់ ដារ៉ា អភិបាលក្រុងអរិយក្សត្រ បានប្រជុំផ្សព្វផ្សាយពីការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋជាង40គ្រួសារ ហេីយនៅព្រឹកថ្ងៃទី13 សីហា គឺក្រុមការងារបានចុះពិនិត្យជាក់ស្ដែង ធ្វេីការចុចព៉ុងនឹងបោះបង្គោលបាញ់ថ្នាំនឹងជួបជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាង40គ្រួសារ សូមបញ្ជាក់ផងដែរថា ទាក់ទងជាមួយនឹងកិច្ចការងារដែលរកចំណុចនៃការផលប៉ះពាល់របស់ប្រជាពលរដ្ធនេះ គឺក្រុមការងារអន្តរក្រសួងក៏ដូចជាមន្ត្រីជំនាញគឺធ្វេីយ៉ាងណាអោយរួចរាល់ត្រឹមតែ1សប្ដាហ៍នៃការចុះពិនិត្យជាក់ស្ដែងនឹងធ្វេីការពិនិត្យនឹងវាយតម្លៃបន្ត ដេីម្បីពិភាក្សានឹងកំណត់ទៅលេីការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ហេីយនេះគឺជាព័ត៌មានបឋមដែលក្រុមការងាររបស់យេីងនឹងជម្រាបជូនបងប្អូនហេីយក្រុមការងាររបស់យេីងនឹងធ្វេីការផ្សព្វផ្សាយលំអិតនៅព័ត៌មានស្ដីពីការសាងសងក៏ដូចជាការដោះស្រាយផលប៉ះពាល់នៃការសាងសងស្ពានមិត្តភាពកម្ពុជា កូរ៉េ ដែលជាស្ពានមួយជាក្ដីរំពឹងសម្រាប់ប្រជាពលរដ្ឋនៅក្រុងអរិយក្យត្រក៏ដូចជាការតភ្ជាប់នៃសេដ្ថកិច្ចពីរាជធានីភ្នំពេញ ក៏ដូចជាស្ពានដ៏វិសេសវិសាលមួយដែលប្រទេសកម្ពុជាយេីងមិនធ្លាប់មាន ហេីយបេីតាមការបញ្ជាក់ពីមន្ត្រីជំនាញថាស្ពាននេះគឺជាស្ពានដែលមានសោភណ្ឌភាពស្អាតជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាពេលដែលសាងសងរួច…
